ដូចដែរពុកម៉ែបងប្អូនអ្នកតាមដានជាច្រើនបានស្គាល់ហើយ ពីតារាល្បីឈ្មោះនៅលើបណ្ដាញសង្គម Sitang ហៅ យាយគ្រវីសក់ ដែលបានសម្រេចទៅកែកុនមុខមាត់ ដែលបានធ្វើឲ្យអ្នកគាំទ្របន្តមានការតាមដានយ៉ាងខ្លាំង ក៏ដូចជាចង់ឃើញពីសម្រស់ថ្មីរបស់តារារូបនេះ។
ជាក់ស្ដែង កាលពីថ្មីៗនេះវិញ Sitang ស្រាប់តែបានបង្ហោះរូបភាពដ៏ថ្មីស្រឡាង ដែលបានតុបតែងខ្លួន នៅក្នុងសម្លៀកបំពាក់រ៉ូបពណ៍ផ្កាឈូកមានស្បៃយ៉ាងស៊ិចស៊ី ថែមទាំងបង្ហាញមុខមាត់រាងតូចជាងមុនយ៉ាងស្រស់ស្អាត ព្រមជាមួយនឹងការទម្លាក់សក់ដាក់បូរសក់យ៉ាងសាកសមទៅនឹងមុខមាត់ព្រមទាំងឈុតដ៏ទាក់់ទាញមួយនេះ ធ្វើឲ្យហ្វេនៗជាច្រើន កាន់តែចាប់អារម្មណ៍ពីសម្រស់ថ្មីរបស់តារារូបនេះ ផងដែរ។
គួរបញ្ជាក់ផងដែរ ក្រោយ Sitang បានកែកុនរួចស្រេចហើយអស់ ក៏បានចេញមកបង្ហាញខ្លួនជាបន្តបន្ទាប់ឲ្យអ្នកទស្សនាជាច្រើនបានឃើញពីមុខមាត់ថ្មី ដែលមើលទៅពិតជាមានការផ្លាស់ប្ដូរនិងមានសម្រស់កាន់តែល្អប្រសើរជាងមុន ថែមទៀតផង។
មតិយោបល់