ព័ត៌មានជាតិ

ចុកពោះក្រោយរួមភេទ បណ្តាលមកពីអ្វី?

នៅពេលដែលមាត់ស្បូនជាំ យើងអាចនឹងមានអារម្មណ៍ឈឺចាប់ខ្លាំងនៅបរិវេណអាងត្រគាក ឬពោះផ្នែកខាងក្រោមឬមិនស្រួលនៅក្នុងខ្លួន ដែលស្រដៀងទៅនឹងអាការៈចុកពោះ។ បញ្ហានេះកើតឡើងបណ្ដាលមកពី សកម្មភាពផ្លូវភេទខ្លាំងក្លាពេក ។ ពិតណាស់មាត់ស្បូនក៏ដូចជាផ្នែកដទៃទៀតនៃរាងកាយ ដែលអាចហើមនៅពេលដែលឈឺចាប់។ វាក៏ងើប ឡើងជាមួយនឹងការស្រើបស្រាលខាងផ្លូវភេទនៅពេលដែលទ្វារមាសលាតសន្ធឹងដោយសារតែមានការ ផ្លាស់ប្ដូរលំហូរឈាមទៅកាន់តំបន់នោះ។ ដូច្នេះហើយនៅពេលដែលមាត់ស្បូនទាបវាងាយនឹងរងកាយវាយ ប្រហារ ។

ប្រសិនបើមាត់ស្បូនមានអាការៈជាំស្រីៗ យើងនឹងទទួលអារម្មណ៍ភ្លាមៗហើយវាអាចបន្តនៅថ្ងៃបន្ទាប់។ ជាទូទៅការជាំមាត់ស្បូននឹងធ្វើឲ្យយើងមានអារម្មណ៍ថា៖

ឈឺឬចុកចាប់៖ យើងនឹងមានអារម្មណ៍ឈឺចាប់នៅខាងក្នុង ហើយវាអាចធ្ងន់ធ្ងរជាងការឈឺចាប់នៅអំឡុងពេល មករដូវ ។

ឈឺចាប់នៅពេលរួមភេទ៖ ការរួមភេទបន្ទាប់ពីយើងមានអាការៈជាំមាត់ស្បូនអាចឈឺចាប់រហូតដល់វាជាសះ ស្បើយទាំងស្រុង ។

ការធ្លាក់ឈាម ៖ វាអាចមានធ្លាក់ឈាមតិចតួច បន្ទាប់ពីការរួមភេទដោយប្រើកម្លាំងខ្លាំងក្លា

ចង្អោរ៖ ការឈឺនិងចុកចាប់អាចបណ្ដាលឲ្យមានអាការៈចង្អោរផងដែរ ។

ការព្យាបាលអាការៈជាំមាត់ស្បូន៖ ជាធម្មតាមាត់ស្បូនជាំ អាចជាសះស្បើយដោយខ្លួនឯងនិងមិនចាំបាច់ប្រើរយៈពេលយូរឡើយ ដែលប្រហែល ជាមួយសប្ដាហ៍ប៉ុណ្ណោះ ។ ជាក់ស្ដែងទ្វារមាស គឺជាសរីរាង្គដ៏អស្ចារ្យមួយ ដែលអាចព្យាបាលខ្លួនឯងបានយ៉ាង ឆាប់រហ័ស។ ដូច្នេះហើយវិធីដ៏ល្អបំផុត គឺជៀសវាងការរួមភេទនិងការបញ្ចេញសកម្មភាពខ្លាំងក្លា ដើម្បីទុកពេល ឲ្យរាងកាយបានជាសះស្បើយទាំងស្រុង ។

 

មតិយោបល់