ឃើញ ព្រីម លីហ្សា កាចរាងបញ្ចេញគល់សុដន់បែបនេះ មិនមែនចេះតែថតៗទៀត តាមពិតមានគោលបំណងច្បាស់លាស់

 

(ភ្នំពេញ)៖ តារាសម្ដែងល្បីឈ្មោះ ព្រីម លីហ្សា តែង បង្ហាញគំនិតជុំវិញវិស័យម៉ូដនៅក្នុងប្រទេសកម្ពុជាជារឿយៗ បន្ថែមលើការស្លៀកពាក់ Brand ប្លែកភ្នែក រហូតជាប់ឈ្មោះជាតារាសម្ដែងស្រីកម្ពុជាដែលលេង Fashion ខ្លាំងបំផុត។ តែយ៉ាងណា ការថតបង្ហាញម៉ូតក្នុងសម្លៀកបំពាក់គ្រប់ប្រភេទ មានបញ្ចេញដើមទ្រូងផង បែបសិចស៉ីផង សុភាពរាបសារផងនោះ មិនមែន ព្រីម លីហ្សា ចេះតែនឹកឃើញឡើយ ពោលគឺដើម្បីឲ្យវិស័យ Fashion កាន់តែពេញនិយម។

ថ្លែងប្រាប់កាសែតក្នុងស្រុកមួយ ព្រីម លីហ្សា បានឲ្យដឹងថា វិស័យម៉ូដ ដែលយើងអាចហៅថាជាវិស័យ Fashion បច្ចុប្បន្នគឺមិនសូវមានភាពរីកចម្រើននោះទេ ហើយនាងចង់ឲ្យប្រទេសកម្ពុជាមានភាពរីកចំរើនខ្លាំង ព្រោះនាងស្រលាញ់វិស័យម៉ូដនេះខ្លាំងណាស់ ហើយហេតុដែលនាំឲ្យនាងស្លៀកពាក់បែប Fashion នេះ គឺព្រោះតែចង់បង្ហាញ និងបញ្ជាក់ឲ្យប្រិយមិត្ត បានយល់ពីវិស័យម៉ូដផងដែរ ។

លីហ្សា បានបន្ថែមទៀតថា ចំពោះការរៀបចំឈុតសម្លៀកបំពាក់បែបប្លែកភ្នែកនេះ នាងចំណាយពេលវេលា និងការហត់នឿយខ្លាំងណាស់ទំរាំតែបានមួយឈុតៗ ហើយអ្វីដែលសំខាន់នាងស្ទើរតែពេលខ្លះមិនបានគេងហើយពេលខ្លះទៀតអាចឆ្លងដល់ 2 ទៅ 3 ថ្ងៃទម្រាំតែអាចរៀបចំសម្លៀកបំពាក់បាន ព្រោះតែចង់ឲ្យបងប្អូនទាំងអស់គ្នាបានឃើញពីឈុតសម្លៀកបំពាក់បែបប្លែកភ្នែកខ្លាំងដែលផុសចេញពីគំនិតក្នុងការគិតនិងការរៀបចំរបស់នាងផ្ទាល់ ។

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *