ព័ត៌មានជាតិ

ប្រពន្ធដើមតាមទាន់ប្ដី កំពុងរស់នៅជាមួយស្រីថ្មីក្នុងបន្ទប់ជួល ប្ដឹងសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ: នៅវេលាម៉ោង០៩និង៣០នាទីយប់ថ្ងៃទី២៧ ខែកក្ដដា ឆ្នាំ២០២១ មានករណីប្រពន្ធតាមទាន់ប្ដីរបស់ខ្លួន កំពុងតែរួមរស់ ជាមួយស្រីថ្មីក្នុងបន្ទប់ជួល ប្ដឹងសមត្ថកិច្ចចុះទៅឃាត់ខ្លួនយកមកសួរនាំ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី៣ បង្កការភ្ញាក់ផ្អើល កើតឡើង ស្ថិតត្រង់ចំណុចភូមិជម្ពូវ័ន ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ប្រពន្ធដើមមានឈ្មោះ ព្រឿន ភាស់ អាយុ២៩ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិត្រពាំងពោធិ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ មានស្រុកកំណើតនៅភូមិតាមុំ ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់។ ចំណែកបុរស ជាប្ដីមានឈ្មោះ អ៊ុយ សុខ អាយុ៤២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅជាមួយស្រីថ្មី ផ្ទះជួលភូមិជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ រីឯស្រី្តជាប្រពន្ធចុងមានឈ្មោះ តេង ម៉ាលីន អាយុ៣២ឆ្នាំ ស្នាក់នៅភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ដំណើររឿងហេតុ៖ នៅមុនពេលកើតហេតុ តាមការរៀបរាប់ស្រ្តីជាប្រពន្ធដើមថា រយ:ពេលជាងបួនខែមកហើយ គាត់មិនដែលឃើញប្ដី មកផ្ទះនោះទេ ដោយមានការសង្ស័យ បន្ទាប់ពីចេញធ្វើការ នៅវេលាម៉ោង០៧យប់ថ្ងៃទី២៧ ខែកក្ដដា ឆ្នាំ២០២១ បានតាមដានប្តី របស់គាត់ ស្រាប់តែប្រទះឃើញប្ដីកំពុងតែពួនសម្ងំ រួមរស់ជាស្រីថ្មីក្នុងបន្ទប់ជួលមួយកន្លែង នៅភូមិជម្ពូវ័ន ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ភ្លាមៗនោះស្រ្តីជាប្រពន្ធបានបិទទ្វារចាក់សោពីខាងក្រៅបន្ទប់ រួចបានមកទាក់ទងទៅប្ដឹង សមត្ថកិច្ច ឲ្យជួយអន្តរាគមន៍ កម្លាំងសមត្ថកិច្ចក៏បានចុះមកដល់ភ្លាមៗ ធ្វើការឃាត់ខ្លួនបុរសជាប្ដី និងស្រីថ្មីយកទៅសួរនាំ ទាំងអស់គ្នា នៅប៉ុស្តិ៍នគរបាលរដ្ឋបាល ចោមចៅទី៣ ។ បន្ទាប់ពីសមត្ថកិច្ចបានសួរនាំភាគីខាងស្រី្តជាប្រពន្ធដើម គាត់បាននិយាយប្រាប់ សមត្ថកិច្ចថាគាត់សុខចិត្តលែងលះគ្នា មិនទទួលយកប្ដីវិញទេ ហើយក៏មិនប្ដឹងទាមទារអ្វីដែរ គាត់សុខចិត្តរស់នៅតែពីរនាក់កូន សុខចិត្តមានឈ្មោះជាស្រី្ដមេម៉ាយ ប្រសើរជាងមានប្ដី ។ បើប្ដីរបស់គាត់មិនដែលផ្ដល់ក្តីសុខឲ្យគាត់ផងនោះ និងសុខចិត្តប្រគល់ប្ដី ឲ្យទៅខាងស្រីថ្មីយកចុះ ។ ព្រោះប្ដីរបស់គាត់ធ្វើការមិន ដែលផ្តល់លុយឲ្យគាត់ សម្រាប់ចិញ្ចិមគ្រូសារ នោះទេ ។

កន្លងមកពួកគេទាំងពីរនាក់នេះ ធ្លាប់បានទាក់ទងគ្នា ម្តងរួចមកហើយ តែគាត់បានទាន់នឹងដឹងរឿង ក៏ឈប់ទាក់ទងគ្នាអស់មួយរយ: ពេលយ៉ាងយូរ បន្ទាប់មក ស្រាប់តែ ពួកគេបានចាប់ផ្ដើមលួចទាក់ទងគ្នាឡើងវិញទៀត ដោយប្ដីរបស់គាត់ចេះតែប្លែកៗ មិនឃើញមកផ្ទះជាងបួនខែហើយ ទើបគាត់តាមដានទៅប្រទះឃើញនៅជាមួយគ្នា ។

ក្រោយពេលកើតហេតុ ប្រពន្ធដើមបានសម្រេចចិត្តលែងលះប្ដី នៅប៉ុស្តិ៍នគរបាលចោមចៅទី៣ ដោយគ្មានការប្ដឹងផ្ដល់គ្នានោះទេ ៕

មតិយោបល់