ព័ត៌មានសិល្បៈ និងកម្សាន្ត

ល្អអីយ៉ាងនេះ! ស្លៀកពាក់បញ្ចេញពេក Justin ត្រូវធ្វើបែបនេះ ដើម្បីការពារភរិយាបណ្ដូលចិត្ត

 

(បរទេស)៖ ជាក់ស្តែង កាលពីល្ងាចថ្ងៃទី ២៦ ខែកក្កដា មានកម្មវិធីពិព័រណ៍សិល្ប:មួយ ដែលរៀបចំឡើងដោយ តារាសម្រៀងប្រុស លោក Justin Bieber នៅទីក្រុង Los Angeles។ ជាពិសេសនោះដែរ ដើម្បីអបអរសាទរព្រឹត្តិការណ៍នេះ តារាចម្រៀងប្រុសរូបនេះ ព្រមទាំងភរិយា Hailey Baldwin បានរៀបចំតុបតែងខ្លួនយ៉ាងស្រស់ស្អាត ដែលបានទាក់ទាញចំណាប់អារម្មណ៍របស់ទស្សនិកជនជាច្រើន។

យ៉ាងណាមិញ នៅក្នុងនោះដែរ លោក Justin Bieber ក៏បានក្លាយជាចំណុចនៃការយកចិត្តទុកដាក់ នៅពេលដែលបានធ្វើការតុបតែងយ៉ាងពេញលេញ ខុសប្លែកពីរាល់ដងដែលមានភាពរញ៉េរញ៉ៃ ធ្វើឲ្យអ្នកគាំទ្របង្ហាញពីក្ដីរំភើបចំពោះលោក ផងដែរ។

មិនត្រឹមតែប៉ុណ្ណោះ តារាប្រុសរូបនេះ បានធ្វើខ្លួនជាសុភាពបុរស គួរឲ្យសរសើរពីអ្នកលេងបណ្ដាញសង្គមជាច្រើន ចំពោះទង្វើដែលបានការពារភរិយាបណ្ដូលចិត្ត នៅចំពោះមុខអ្នកសារព័ត៌មានជាច្រើន ព្រោះនៅក្នុងការចូលរួមកម្មវិធីមួយនេះ តារាបង្ហាញម៉ូដ Hailey Baldwin ដែលជាភរិយាលោក Justin បានជ្រើសរើសស្លៀករ៉ូបពណ៌ខ្មៅមួយដែលមានការកាត់យ៉ាងជ្រៅវាលបញ្ចេញសាច់ភ្លៅ បង្ហាញត្រគាក ធ្វើឲ្យលោក Justin បង្ហាញកាយវិការ យកដៃមកបិទបាំង ត្រង់កន្លែងវាលខ្លាំង ដើម្បីការពារភរិយារបស់ខ្លួន នៅពីមុខកាមេរ៉ា ថែមទៀតផង ៕

ប្រភព៖ Kenh14

មតិយោបល់