ព័ត៌មានសិល្បៈ និងកម្សាន្ត

វិ​ធី​​ទាំ​ង​ ​៦​​យ៉ា​ង​ ​ក្នុ​ង​កា​រ​​ធ្វើ​​អោយ​​ដើម​ទ្រូ​ង​​អ្ន​ក​​រី​ក​​ធំ​​ជា​ង​​មុ​ន​​

តើអ្នកកំពុងស្វែងរកវិធី ក្នុងជួយធ្វើអោយដើមទ្រូងអ្នករីកធំជាងមុន មែនដែរទេ? តើអ្នកមាន អារម្មណ៍ថា មិនពេញចិត្តនឹងទំហំបចុប្បន្នរបស់សុដន់អ្នក និង កំពុងស្វែងរកនូវវិធីក្នុងការធ្វើវា អោយធំ តាមបែបធម្មជាតិ ដោយមិនចាំបាច់ប្រើប្រាស់ថ្នាំគ្រាប់ ឬ ការវះកាត់មែនដែរឬទេ?

អ្នកមិនមែនស្ថិតនៅក្នុងស្ថានភាពបែបនេះ តែម្នាក់ឯងទេ។ មានស្ត្រីជាច្រើន មិនថាស្ថិតក្នុងអាយុប៉ុន្មានក៏ដោយ គឺកំពុងតែតាមដានរកវិធីសាស្ត្រ ក្នុងការបង្កើននូវទំហំសុដន់របស់ ពួកគេ ។
អ្នកមិនចាំបាច់មានការព្រួយបារម្ភ ឬ ភ័យខ្លាចទេ អ្នកអាចបន្តអាននូវគន្លឹះខាងក្រោមនេះ ដើម្បី ស្វែងរកថា តើវិធីណាដែលអាចជួយបង្កើននូវទំហំសុដន់របស់អ្នក តាមបែបធម្មជាតិ ដោយមិនចាំបាច់ ប្រឈមនឹងផលរំខាន អ្វីមួយ នៃការប្រើប្រាស់ថ្នាំគ្រាប់ ឬ ការវះកាត់នោះ ។
ផ្តោតទៅលើការ ពង្រឹងនូវសាច់ដុំ pectoralis ។ សាច់ដុំ pectoralis គឺជាប្រភេទសាច់ដុំក្រាស់ម្យ៉ាង ដែលមានទីតាំងស្ថិតនៅ ខាងក្រោមសុដន់របស់ស្ត្រី។ ការធ្វើលំហាត់ប្រាណជាប្រចាំ មានដូចជា សកម្មភាពនៃលំហាត់ប្រាណ ក្នុងការពង្រីកដើមទ្រូង និង ចលនានៃការធ្វើដៃរាងជារង្វង់ គឺអាច ជួយ ពង្រឹង និង ធ្វើអោយសាច់ pectoralis របស់អ្នករីកធំបានល្អ ។

ទទួលទាននូវប្រភេទអាហារ ដែលសំបូរទៅដោយសារជាតិ proteolysis និង estrogen ក្នុងកម្រិតដ៏ ខ្ពស់។ អ្នកអាច ព្យាយាមសាកល្បងផឹកនូវ ទឹកល្ហុងក្រឡុកជាមួយនឹង ទឹកដោះគោ។ ការសិក្សា ស្រាវជ្រាវបានបង្ហាញថា ការផឹកទឹកល្ហុងលាយជាមួយនឹងទឹកដោះគោ គឺអាចជួយពង្រីកសុដន់ បានប្រសិនបើ អ្នកបានទទួលទានវា ជាទៀងទាត់នោះ។ ផ្លែល្ហុងគឺមានផ្ទុក អង់ស៊ីម proteolysis ដែលអាចជួយដល់ ការលាយរបស់ប្រូតេអ៊ីន ។

ធ្វើការរៀបចំនូវ គម្រោងអាហារជាប្រចាំរបស់អ្នក ជាមួយនឹងពពូកអាហារ ដែលសំបូរទៅដោយ ប្រភព estrogen។ សណ្តែកសៀង គឺជាប្រភេទអាហារមួយដែល មានផ្ទុកនូវសារជាតិនេះ ហើយ ដែលវាអាចជួយ ធ្វើអោយដើមទ្រូងអ្នករីកធំជាងមុនបាន។ ការបរិភោគរួមបញ្ចូលគ្នារវាង សណ្តែកសៀង, អង្ករ និង ផលិតផលអាហារដែលធ្វើពីជាតិទឹកដោះគោ មានដូចជា ហ្វ្រូម៉ាស់, ទឹកដោះគោ និង ទឹកយ៉ាអួ គឺជាប្រភេទអាហារបំប៉នដ៏ល្អ សម្រាប់ការទទួលបាននូវ ដើមទ្រូងធំ ជាងមុន គួរជាទីពេញចិត្ត។

អ្នកអាចធ្វើការពិចារណា ពីការប្រើប្រាស់នូវផលិតផលក្រែម និង ឡេ ដែលជួយធ្វើ អោយទំហំ របស់សុដន់រីកធំជាងមុន មានដូចជា ក្រែមពង្រីកសុដន់សម្រាប់ស្ត្រីដ៏ល្អ ឬ ក្រែមលាបសុដន់ដែល ផ្សំពីលក្ខណៈធម្មជាតិ និង មានរួមបញ្ចូលជាមួយនឹង ធាតុផ្សំនៃសិរីរាង្គធម្មជាតិ ដែលអាចជួយ ភ្ញោចទៅដល់ ការរីកលូតលាស់របស់កោសិកាខ្លាញ់ នៅក្នុងសុដន់ និង អាចធ្វើអោយសុដន់អ្នក រីកធំ និង តឹងណែនជាងមុនបាន ដោយមិនចាំប្រើនូវិវិធីវះកាត់។

ការពង្រីកសុដន់ គឺមិនអាចកើតមានឡើងជោគជ័យបាន ក្នុងរយៈពេលតែមួយយប់នោះទេ ។អ្នកត្រូវតែមាន ការអត់ធ្មត់។ អ្នកត្រូវតែរក្សា នូវតុល្យភាពនៃការទទួលទានអាហារ និង អនុវត្តនូវ ទំលាប់រស់នៅជាប្រចាំថ្ងៃ ប្រកបដោយសុខភាពល្អ ជាមួយនឹងការធ្វើលំហាត់ប្រាណជាទៀងទាត់ ដើម្បីអាចជួយធ្វើអោយ សុដន់អ្នករីកលូតលាស់លឿន និង ធំជាងមុនបាន។

ត្រូវជ្រើសរើសអាវទ្រនាប់ដែលត្រូវនឹងទំហំ សុដន់របស់អ្នក និង តែងតែពាក់វា។ អាវទ្រនាប់ គឺបានជួយក្នុងការ ទ្រងសុដន់ និងការពារពួកវា មិនអោយរីកធំចេញទៅក្រៅ ជំនួសអោយការ យារធ្លាក់ចេញ។ ការរីកធំរបស់សុដន់ ដែលបានស្ថិត ក្នុងការទ្រទ្រង់បានល្អ គឺជារឿយៗ អាចធ្វើ អោយវារីកធំបានល្អជាង សុដន់ដែលមិនមានការទ្រទំងន់បានត្រឹមត្រូវ៕

អត្ថបទ៖https://health.com.kh

មតិយោបល់