បាត់ដំបងៈ នៅថ្ងៃ អង្គារ ៣រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង១៤និង៣០នាទីរសៀល ស្ថិតត្រង់ចំណុចស្រះទឹក (បឹងថ្កូវ) ក្នុងភូមិប៉ោយយ៉ង់ ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង មានករណីលង់ទឹកកើតឡើងចំនួន០១លើក បណ្តាលឲ្យស្លាប់មនុស្ស០២នាក់។
សពជនរងគ្រោះទី១-ឈ្មោះ ធឿត សុគន្ធ ភេទស្រី អាយុ ១០ឆ្នាំ មុខរបរសិស្ស រស់នៅក្នុងក្រុមទី០៨ ភូមិអង់ត្បូង ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង។ ២-ឈ្មោះ ប៉ាន យ៉ាលីន ភេទស្រី អាយុ១១ឆ្នាំ មុខរបរសិស្ស រស់នៅភូមិអង់ត្បូង ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង។
មូលហេតុ៖ ក្មេងទាំងពីរចុះលេងទឹកស្រះ បណ្តាលឲ្យលង់ស្លាប់តែម្តង ។
សាកសពជនរងគ្រោះទាំងពីរនាក់ខាងលើ ត្រូវបានកម្លាំងជំនាញ នៃអធិការស្រុកបានត្រួតពិនិត្យហើយ ក៏ប្រគល់ជូនឪពុកម្តាយ យកសពទៅធ្វើបុណ្យតាមប្រពៃណី ៕



មតិយោបល់