ឈរក្បែរ Roll Rylce ដូចគ្នា តែ ពូដូ និងខេមរៈ សិរីមន្ត សង្ហាមួយបែបម្នាក់

 

(ភ្នំពេញ)៖ ទោះបីជាតារាចម្រៀងសម្លេងក្រអួន ខេមរៈ សិរីមន្ត មានវ័យកាន់ជ្រេទៅមុខ និងមានកូនរួចហើយពិតមែន តែរូបស្រស់សង្ហា របស់លោក នៅតែមានភាពទាក់ទាញ បូករួមនឹងមុខមាត់ក្មេងជាងវ័យ ហាក់មិនចេះចាស់តាមអាយុ បានធើ្វឲ្យលោក កាន់តែលេចធ្លោថែមមួយកម្រិតទៀត។

អ្វីដែលគួរចាប់អារម្មណ៍ជាងនេះទៅទៀត ជាមួយនឹងការបង្ហោះនេះ តារាប្រុសរូបនេះ បានសរសេរខ្លឹមសារ គួរឲ្យអស់សំណើច ជាមួយនឹង រូបថតមួយសន្លឹក របស់តារាបាល់ទាត់ដ៏ពេញនិយម លោក Ronaldo ឈរាយរាងយ៉ាងឡូយ ក្បែរឡាន Roll Royce ដូចគ្នា ដោយបានសរសេរបែបឌឺដងប្រៀបធៀប លេងសើចថា «ម្យ៉ាងម្នាក់ទេបាទ»។

អ្វីដែលគួរឲ្យកត់សម្គាល់ លោកប៉ាសម័យទំនើបរូបនេះ នៅពេលដែល តែងខ្លួនបង្ហោះលើបណ្តាញសង្គមម្តងៗ ពោលគឺថា មើលទៅសង្ហាខ្លាំងតែម្តង ជាមួយលេងស្ទីលសម័យបែបយុវវ័យ គួបផ្សំសម្រស់នៅគួរឲ្យគយគន់ទៀតផង ធ្វើរូបថតរបស់លោក មើលទៅ មិនចាញ់អ្នកនៅកម្លោះៗ នោះទេ៕

 

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *