ទោះជាសិច មិនមែនជារឿងចាំបាច់ចំពោះរាងកាយមែន តែក៏មិនអាចបដិសេធបានដែរថា បុរសៗជាច្រើន ត្រូវការវារាល់ថ្ងៃ និងបើសិនជាមិនបានទទួលការតបស្នងក្នុងផ្នែកមួយនេះទេ អាចនឹងកើតមានផលប៉ះពាល់ខាងអារម្មណ៍ រហូតដល់កើតបញ្ហាផ្ទាល់ខ្លួន ឬបញ្ហាជីវិតគូបានទៀតផង។
១៖ ជួយផ្ដល់ភាពហេបភីដល់ជីវិតគូជាថ្មីម្ដងទៀត
មានគូស្នេហ៍ជាច្រើនគូ ដែលសេពគប់គ្នាយូរអង្វែងមកហើយ ចាប់ផ្ដើមជួបនឹងបញ្ហានេះ ជីវិតស្នេហ៍ចាប់ផ្ដើមលែងមានជីវិតជីវ៉ា ម្នាក់ៗគិតតែពីធ្វើការងារ លែងមានពេលវេលាមកចាប់អារម្មណ៍គ្នាដូចកាលពីមុន។ មូលហេតុរបស់បញ្ហា មិនមែនត្រឹមតែរឿងមិនមានពេលវេលា ឬដោយសារភាពធុញទ្រាន់នោះទេ តែបញ្ហាដែលសំខាន់ម្យ៉ាងទៀត គឺសិច មិនដូចកាលពីមុន។
ដូច្នេះ ចូរសាកល្បងកែសម្រួលទង្វើមួយចំនួន ដូចជារកអ្វីសប្បាយៗ មកធ្វើរួមគ្នា ឬធ្វើកិច្ចការណា ដែលអាចជួយពង្រឹងសេចក្ដីស្នេហាបាន និងកុំភ្លេចសាកល្បងស្វែងរកក្បាច់ ឬឥរិយាបថថ្មីៗ ដើម្បីឱ្យសិច មានភាពគួរឱ្យរំភើបញាប់ញ័រខ្លាំងឡើង។ ធានាថា វានឹងជួយផ្ដល់ភាពហេបភី ឱ្យវិលត្រឡប់មកកាន់ជីវិតគូរបស់អ្នក ជាថ្មីម្ដងទៀតមិនខាន។
២៖ កែបញ្ហាជនទី៣ ឬការក្បត់ចិត្ត
រឿងសិច គឺជារឿងធម្មជាតិ និងមានអ្នកខ្លះ ញៀនខ្លាំង ដល់ថ្នាក់ត្រូវការសិចជារៀងរាល់ថ្ងៃទៀតផង និងបើគូណា មិនអាចតបស្នងសេចក្ដីត្រូវការបែបនោះបានរាល់ថ្ងៃទេនោះ ក៏អាចនឹងធ្វើឱ្យកើតទង្វើការក្បត់ចិត្តឡើង ក្នុងខណៈដែលស្ត្រី នៅពេលមានអាយុច្រើនឡើង មានរឿងជាច្រើន ដែលត្រូវធ្វើនៅក្នុងផ្ទះ ក្រៅផ្ទះ មានអារម្មណ៍នឿយណាយ រហូតដល់កើតអាការធុញទ្រាន់នឹងសិច ឬអស់ចំណង់តណ្ហាដោយមិនដឹងខ្លួន ។ ដូច្នេះទាំង ២នាក់ គួរបែងចែកពេលវេលាឱ្យបានល្អ ងាកមកបំពេញសេចក្ដីសុខបន្ថែម ឱ្យជីវិតគូជាថ្មីម្ដងទៀត ព្រោះបើអាចកែសម្រួលបានយ៉ាងមានតុល្យភាពនោះ វាច្បាស់ជាជួយកាត់បន្ថយឱកាសក្នុងការកើតបញ្ហាការក្បត់ចិត្តបានយ៉ាងពិតប្រាកដ។
៣៖ មានទាយាទបន្តពូជ
បិទបញ្ចប់ដោយរឿងសំខាន់មួយទៀតរបស់សិច។ នៅពេលរៀបការ មានជីវិតគូ ក៏ត្រូវតែកសាងក្រុមគ្រួសារ ឱ្យគង់វង្សស្ថិតស្ថេរ និងរឹងមាំ ទើបត្រូវតែឧស្សាហ៍មើលថែទាំ និងយកចិត្តទុកដាក់គ្នាជាប់រហូត តែបើសិនខ្វះរឿងសិច អាចនឹងធ្វើឱ្យមានបញ្ហាកើតឡើងជាច្រើន ដូច្នេះ ការមានសិច ក៏មានចំណុចល្អ ត្រង់កន្លែងដែលធ្វើឱ្យជីវិតគូរបស់អ្នកទាំង២ កើតមានការបំពេញបន្ថែមរវាងគ្នាទៅវិញទៅមក ច្រើនឡើងជាងមុនដែរ។
ទាំងអស់នេះហើយ គឺហេតុផលដែលធ្វើឱ្យមនុស្សជាច្រើនយល់ដឹងបានច្រើនឡើង ថាតើសិចសំខាន់យ៉ាងណាខ្លះចំពោះជីវិតគូ ដូច្នេះហើយ បើមិនចង់ឱ្យគ្រួសារមានបញ្ហា ចូរព្យាយាមបំពេញបន្ថែមនូវសេចក្ដីសុខឱ្យគ្នាទៅវិញទៅមក យ៉ាងសមល្មមគ្រប់គ្រាន់ នឹងល្អប្រសើរបំផុត៕
មតិយោបល់