ព័ត៌មានសិល្បៈ និងកម្សាន្ត

អេន ថងប្រាសុម ប្រកែកនៅមិនទាន់រៀបការ

បន្ទាប់ពីប្រកាសបើកមុខសង្សារដែលធ្លាប់ទាក់ទងគ្នារយៈពេល ១៥ខែ កន្លងមកនេះ តារាស្រី អេន ថងប្រាសុម ធ្លាប់បានប្រកាសប្រាប់សំណាក់អ្នកគាំទ្រ ព្រមទាំងអ្នកសារព័ត៌មាន ថា​ខ្លួនមានគំរោងរៀបការជាមួយលោក អេ ធីនណាផាន់ នៅក្នុងឆ្នាំ ២០១៧ នេះ តែក្រោយមកនេះ ស្រាប់តែនាងបានប្រកែកថា នៅមិនទាន់ច្បាស់ការ ពីថ្ងៃរៀបការនៅឡើយទេ ឬមួយក៏អាចនឹងរៀបការនៅឆ្នាំ ក្រោយវិញក៏ថាបាន តែបើឲ្យប្រាប់ពីថ្ងៃជាក់លាក់ គឺនៅមិនទាន់ប្រាប់បានទេ ។

នៅក្នុងកម្មវិធី Siam Paragon Lux Luxury Property Property Showcase 2017 នាង អេន ថងប្រាសុម បានបំភ្លឺប្រាប់អ្នកសារព័ត៌មានថៃថា ៖” ឆ្នាំនេះនៅទេ ចា តែក៏ចង់ឲ្យជាឆ្នាំក្រោយជាង តែនៅមិនទាន់ដឹងថា មានអ្វីរារាំងឬទេ គឺអេនមិនមែនជាមនុស្សនិយាយទុកមុនឡើយ ហើយបើនិយាយវាអាចនឹងមិនបាន ស៊ូមិនគិតអ្វីវិញ យូរទៅវាអាចកើតឡើងដោយឯកឯងហើយ ” ។

យ៉ាងណាក្ដី នាង អេន ថងប្រាសុម បានប្រាប់បន្ដទៀតថា ” បើប្រញាប់ប្រញាល គឺមិនអីទេ ព្រោះយើងនៅមានរឿយៗ សប្បាយ គ្មានអ្វីលើសនេះទេ ទាក់ទងគ្នា ១៥ ឆ្នាំ ហើយ តាមពិត ការរៀបការ វាជាសំខាន់ហើយ ព្រោះយើងចាស់ហើយក៏ត្រូវមានមិត្ត ជាគូយើងខ្លះ ជួយគ្នា ជួយមើលថែរក្សាគ្នា​ មិនមែនយើងត្រូវការតែស្នេហាមួយមុខទេ តែយើងក៏ត្រួវការមិត្តទៅជាមួយគ្នា ក៏ត្រូវមានហ្នឹងហើយ បើយើងនៅម្នាក់ឯងក៏ឯកា ចំណែក អេន ព្រមដោយគ្មានបញ្ហា ហើយណាមួយនៅរវល់ការងារច្រើនទៀត “៕

មតិយោបល់