ព័ត៌មានសិល្បៈ និងកម្សាន្ត

ក្រោយផ្អើលថា លែងលះគ្នាជាមួយស្វាមី ពេលនេះ ខាត់ សុឃីម ចេញមុខបកស្រាយ

 

(ភ្នំពេញ)៖ ដោយសារតែមិនសូវបញ្ចេញរូបភាពផ្អែមល្ហែម លើបណ្តាញសង្គមជាមួយស្វាមីដូចរាល់ដង បានធ្វើឲ្យមានមតិមួយចំនួន សង្ស័យថា តារាពហុជំនាញ អ្នកនាង ខាត់ សុឃីម ទំនងជាលែងលះគ្នាជាមួយស្វាមីហើយមិនដឹង? ក្រោយមានចម្ងល់បែបនេះ មិនរងចាំយូរឡើយ នាងក៏បានចេញមុខមកឆ្លើយតបភ្លាមៗផងដែរ។

តាមរយៈបណ្តាញសង្គមផ្លូវការ អ្នកនាង ខាត់ សុឃីម បានសរសេរសារថា «ប្រាប់ដល់អ្នកដែលសួរថាខ្ញុំលែងគ្នាមែន? អូនសូមប្រាប់ថាខ្ញុំនៅជាប់គ្នានៅឡើយ ចាំលែងចាំប្រាប់ យី COVID ពេញស្រុកមិនគិត មកគិតរឿងប្តីប្រពន្ធគេ (នៅជាប់គ្នាតើ)៕»

សូមជម្រាបថា អ្នកនាង ខាត់ សុឃីម ត្រូវមហាជនខ្មែរសរសើរពីសមត្ថភាព បន្ទាប់ពីលោកឪពុក បងស្រីច្បងម្នាក់នេះហើយ ជាគ្រោង ឆ្អឹងក្រុមតន្ត្រីបុរាណ ត្រកូលខាត់។ បើក្រឡេកទៅមើលជីវិតគ្រួសាររបស់ អ្នកនាង ខាត់ សុឃីមវិញ បើទោះបីស្នេហាលើកដំបូងបរាជ័យ ហើយស្នេហាបន្ទាប់ មានស្វាមីវ័យក្មេងជាងខ្លួនក៏ពិតមែន តែបងប្អូនខ្មែរ គាំទ្រពេញមួយទំហឹង។

មតិយោបល់