បរទេស៖ គ្រូបង្វឹករបស់ក្លឹប Leicester City លោក Brendan Rodgers នៅក្រោយមានព័ត៌មានជាច្រើនអំពីការចាកចេញរបស់កីឡាករ James Maddison រួចមកនៅសប្តាហ៍នេះ លោកបានចេញមកធ្វើការអះអាងថាកីឡាកររូបនេះនឹងមិនចាកចេញទៅណាឡើយរហូតដល់រដូវកាលក្រោយ២០២១_២០២២។
ក្នុងនោះគេបានដឹងថាក្លឹបកាំភ្លើងធំ Arsenal ដែលជាអ្នកចង់បានកីឡាកររូបនេះបំផុតហើយក៏បានព្យាយាមបង្កើនកញ្ចប់ប្រាក់សម្រាប់ចរចានាំយក Maddison មកទឹកដី Emirates ផងដែរក្នុងពេលដែលផែនការរបស់លោក Mikel Arteta គឺដើម្បីបង្កើនសមត្ថភាពក្រុមឡើងវិញ។
កីឡាករវ័យ២៤ឆ្នាំរូបនេះកំពុងលេងក្នុងតំណែងជាខ្សែបម្រើឆ្នើមរបស់ក្លឹប Leicester City ចាប់តាំងតែពីបានផ្ទេរមកចូលរួមនៅទីនេះកាលពីឆ្នាំ២០១៨ពីក្លឹប Norwich City៕
មតិយោបល់