ព័ត៌មានសិល្បៈ និងកម្សាន្ត

វ័យជិត៤០ឆ្នាំហើយ ពេជ្រ សោភា នៅតែមានសម្រស់ស្អាត មិនចាញ់យុវវ័យ

 

កំពូលតារាចម្រៀងស្រីរបស់ផលិតកម្មរស្មីហង្សមាស ពេជ្រ សោភា ត្រូវបានគេដឹងថាចូលប្រឡូកក្នុងវិស័យសិល្បៈមិនក្រោម១០ឆ្នាំជាងនោះទេ ជាមួយនឹងទេពកោសល្យសមត្ថភាពក្នុងការច្រៀង យ៉ាងពិរោះរណ្តំចិត្ត រួមទាំងស្នាដៃតែងតែនិពន្ធបទចម្រៀងជាច្រើនផងដែរ។ យ៉ាងមិញនៅប៉ុន្មានឆ្នាំនេះឃើញថា ពេជ្រ សោភា ពិតជាទទួលបានភាពជោគជ័យក្នុងវិថីសិល្បៈ និងនៅតែអាចរក្សាតំណែងខ្ពស់ក្នុងចំណោមតារាចម្រៀងស្រីៗជួរមុខជាច្រើនទៀត។

ជាក់ស្ដែង ថ្មីៗនេះ ពេជ្រ សោភា ទើបតែបានបង្ហាញសម្រស់របស់ខ្លួន នៅលើបណ្ដាញសង្គម ជាមួយនឹងរូបភាពប៉ុន្មានសន្លឹក ដែលស្ទីលលេងខ្លួនបែបខ្យូតៗ ជាមួយ បែបធំពណ៌ក្រឡាការ៉ូ ដោយក្នុងរូបភាពថ្មីលើកនេះ បានបង្ហាញឲ្យឃើញពីផ្ទៃមុខក្នុងវ័យ ៣៨ឆ្នាំរបស់នាង យ៉ាងជិតៗច្បាស់ៗថា ទោះបីជាវ័យកាន់តែជ្រេទៅមុខទៅហើយក្ដី ប៉ុន្តែសាច់មុខរបស់នាង នៅតែតឹងណែនស្អាត គ្មានស្នាមជ្រីវជ្រួញមិនចាស់ទៅតាមអាយុសូម្បីបន្តិចឡើយ។

ជាមួយគ្នានោះដែរ ពេជ្រ សោភា ក៏បានភ្ជាប់ជាមួយសំណេរថា៖ «ផុសរូបឲ្យច្រើនៗ តិចហើយ ព្រោះនៅផ្ទះអត់បានធ្វើអ្វីទេការពារសុខភាពផង អ្នកទាំងអស់គ្នា»៕

 

មតិយោបល់