បទចម្រៀងរបស់ក្រុម SHINee ដែលមានចំណងជើងថា “Sherlock” ត្រូវបានថតចប់សព្វគ្រប់នៅថ្ងៃទី ២២ និងមានអ្នកចូលរួមទស្សនាក្នុងមួយថ្ងៃ ចំនួន ១ លាន នាក់ ។
ចំណែកនៅម៉ោង ៥ និង ៣០នាទី ក្នុងថ្ងៃទី ២៤ នេះ នៅឯ KST ចំនួនអ្នកចូល ទស្សនាកើនឡើង ដល់ ១.៦ លាននាក់ ដែលជាវីដេអូចម្រៀងមានប្រជាប្រិយភាពនៅ កូរ៉េ និងតំបន់អាស៊ី អឺរ៉ុប និងអាមេរិកប៉ែកខាង និងមានចំនួនច្រើនជាងនេះ ទៀត ។
ចំពោះការថតបទ នេះ ដែរត្រូវបានបញ្ចប់មុនកាលកំណត់នៅខែ មីនា នៅឯ Namyag –ju ដែលដឹកនាំដោយ Cho Soohyun ដែលទទួលខុសត្រូវក្នុងការដឹកនាំ បទ”Ring Ding Dong ” របស់ SHINee និង TVXQ តាមរយៈបទ “Mirotic” ។
សម្រាប់ក្បាច់រាំនៅក្នុងចម្រៀងនីមួយៗ ដែលជាក្បាច់រាំល្អឥតខ្ជោះ និងមានភាពរស់រវើក ដែលបង្កើតឡើងដោយ តារាល្បីឈ្មោះរបស់ពិភពលោក Tony Tesa ៕
ប្រែសម្រួលដោយៈ បុរសដំណឹង
មតិយោបល់