(ម៉ិកស៊ិក)៖ មហាជនក្នុងបណ្តាញសង្គម Internet កំពុងតែមានការចាប់អារម្មណ៍ជាខ្លាំង ទៅលើដើមឈើមួយដើមឈ្មោះថា «El Árbol del» ដែលមានទីតាំងស្ថិតក្នុងទីធ្លារព្រះវិហារ នៅទីប្រជុំជន Santa María del Tule នៃប្រទេសម៉ិកស៊ិក ហើយវាត្រូវបានគេចាត់ទុកថាជាដើមឈើ ដែលក្រាស់បំផុតនៅលើពិភពលោក។
តាមប្រភពព័ត៌មានបានឲ្យដឹងថា អាយុកាលរបស់ដើមឈើដ៏ក្រាស់នេះ មិនមាននរណាម្នាក់ដឹងច្បាស់ឡើយ ដោយគេប៉ាន់ស្មានថា វាអាចមានអាយុកាលចន្លោះពី១,២០០ឆ្នាំ ទៅដល់៣,០០០ឆ្នាំ ឬអាចលោតដល់៦,០០០ឆ្នាំឯណោះ។ ហើយក្នុងឆ្នាំ១៩៩០ មានសេចក្ដីរាយការណ៍ថា វាបានកំពុងងាប់បន្ដិចម្ដងៗ ដោយសារតែកង្វះជាតិទឹក រងការបំពុលបរិស្ថាន និងចរាចរណ៍ ដែលមានរថយន្ដប្រមាណ៨.០០០គ្រឿងធ្វើដំណើរឆ្លងកាត់ជារៀងរាល់ថ្ងៃ តែយ៉ាងណាក៏ដោយ មកទល់ពេលនេះ វានៅតែលូតលាស់យ៉ាងរឹងមាំដដែល។
បន្ថែមពីនេះទៀត យើងមើលទៅវាហាក់ដូចជាមានដើមឈើជាច្រើនដើមផ្ដុំគ្នា តែខាងអ្នកជំនាញបានបញ្ជាក់ថា វាមានតែមួយដើមប៉ុណ្ណោះ៕
មតិយោបល់