កាលពីថ្ងៃពុធ ទី១៧ ខែធ្នូ សារព័ត៌មាន Apple Daily បានចុះផ្សាយឲ្យដឹងថា អ្នកថតរឿងវ័យ ៥១ឆ្នាំ Chan Kwok Hung បានលង់ទឹកស្លាប់ ពេលកំពុងរៀបចំថតរឿង “Skiptrace” ដែលសម្ដែងដោយតារាសម្ដែងឈិនឡុង និង Fan Bingbing នៅឈូងសមុទ្រ Sunny កោះ Lantau ទីក្រុងហុងកុង ។
មូលហេតុដែលបណ្តាលឲ្យ Chan Kwok Hung បានលង់ទឹកស្លាប់ ដោយសារតែក្នុងអំឡុងពេលថត មាន មានខ្យល់ និងរលកខ្លាំងពេក ទូករបស់ពួកគេក៏បានក្រឡាប់នៅក្នុងសមុទ្រ ចម្ងាយជាង ៣០ម៉ែត្រពីច្រាំង។ មនុស្ស ៧ នាក់បានហែលឡើងមកច្រាំងវិញ តែដោឡែក Chan Kwok Hung មិនអាចហែលទៅណារួចនោះទេ ទោះបីជាមានអាវពោងក៏ដោយនោះ ។ជាអកុសល អ្នកថតរឿងដ៏ល្បីល្បាញនេះ បានស្លាប់ក្រោយបញ្ចូនមកកាន់មន្ទីរពេទ្យ ។
បញ្ជាក់ផងដែរថា ហេតុការណ៍នេះកើតឡើង ដោយគ្មាវត្តមាន តារាសម្តែងដ៏ល្បីល្បាញ ឈិនឡុងនៅទីនោះឡើយ៕
ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត
មតិយោបល់