បរទេស៖ កីឡាករអន្តរជាតិស្កុតឡែន Andrew Robertson នៅក្នុងពាក់កណ្តាលនៃការប្រកួតមិត្តភាពកាលពីយប់មិញប៉ះជាមួយនឹងក្រុម Athletic Club ត្រូវបានគេមើលឃើញថាបានទទួលរងរបួសសាជាថ្មីទៀតហើយ។
ដំណឹងនេះមានន័យថាវានឹងក្លាយទៅជាឱកាសសម្រាប់កីឡាករ Kostas Tsimikas ក្នុងការបង្ហាញសមត្ថភាពនៅក្នុងឈុតធំរបស់ Liverpool សម្រាប់ការប្រកួតចាប់ផ្តើមរដូវកាលថ្មីខាងមុខនេះ២០២១-២០២២ជាមិនខាន។
សំណាងហាក់ដូចជាមិនសូវល្អសោះសម្រាប់លោក Jurgen Klopp ព្រោះថាកាលពីរដូវកាលមុនក៏ស្ថានភាពស្រដៀងគ្នានេះបានកើតឡើងដែលដោយកីឡាករខ្សែការពារឈុតធំៗសំខាន់ៗបានទទួលរងរបួសនៅពាក់កណ្តាលនៃរដូវកាលដែលធ្វើឲ្យក្រុមបានទទួលរងបរាជ័យក្នុងការប្រកួតជាបន្តបន្ទាប់និងមិនអាចការពារតំណែងជើងឯករបស់ខ្លួនបានទៀតផង៕
មតិយោបល់