(អាមេរិក)៖ បើតាមការចុះផ្សាយដោយសារព័ត៌មាន Daily Mail កាលពីពេលថ្មីៗនេះបានឲ្យដឹងថា មានស្ត្រីម្នាក់ មកពីរដ្ឋ Connecticut សហរដ្ឋអាមេរិក ត្រូវបានកត់ចូលក្នុងសៀវភៅកំណត់ត្រាពិភពលោកហ្គីនណេស ដោយសារតែមានមាត់យ៉ាងធំ ជាមនុស្សមាត់ធំផ្នែកស្ត្រី។
បើតាមប្រភពបានឲ្យដឹងថា ស្ត្រីម្នាក់នោះមានឈ្មោះថា Samantha Ramsdell អាយុ៣១ឆ្នាំ បានបង្កឲ្យមានភាពល្បីល្បាញ កាលពីឆ្នាំមុនកន្លងទៅនេះ ដោយសារតែមាត់ដ៏ធំរបស់នាងដែលរង្វះមាត់មានប្រវែង៦.៥សង់ទីម៉ែត្រ។ លុះមកដល់ខែមករា នាងនិងក្រុមការងារខាងកំណត់ត្រាពិភពលោកហ្គីនណេស បានទាក់ទងជាមួយគ្នា ហើយនៅខែកក្កដាមានការវាស់វែងជាច្រើនដង ដើម្បីបញ្ជាក់ថានាងមិនមានការវះកាត់ធ្វើឲ្យមាត់ធំឡើយដែលវាធំដោយធម្មជាតិប៉ុណ្ណោះ។
យ៉ាងណាមិញ កាលពីនាងនៅក្មេងធ្លាប់ត្រូវបានគេសើចចំអកពីទំហំមាត់ដ៏ធំនេះដែរហើយមកទល់សព្វថ្ងៃនេះ មានមនុស្សចំនួនតូចគិតថាមាត់របស់នាងធំគួរឲ្យខ្លាចផងដែរតែនាងមិនបានខ្វល់ទេព្រោះឥលូវនេះនាងបានទទួលការចាប់អារម្មណ៍ខ្លាំងនៅលើបណ្ដាញសង្គមដោយសារតែមាត់៕
មតិយោបល់