ព័ត៌មានសិល្បៈ និងកម្សាន្ត

កំសត់ណាស់! តារាសម្តែង អេដវីន មិនអាចចូលរួមបុណ្យសពម្តាយបង្កើតរបស់ខ្លួនបាន ព្រោះកំពុងជាប់ឃុំ

 

(ភ្នំពេញ)៖ តារាសម្តែងលោក យិត មាសឧស្សាហ៍ ហៅអេដវីន បានធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើល បន្ទាប់ពីត្រូវបានអ្នកនាង សុទ្ធ បញ្ចកា ជាគូស្នេហ៍អះអាងថា បានប្រើអំពើហឹង្សាលើរូបនាង រហូតដល់មានរបួសស្នាមយ៉ាងខ្លាំង ជាំពេញខ្លួនប្រាណ។ មូលហេតុនេះ បានធ្វើឲ្យមានការប្តឹងផ្តល់ រហូតធ្វើឲ្យតារាសម្តែងរូបនេះត្រូវបាន សាលារាជធានីភ្នំពេញ សម្រេចបញ្ជូនទៅកាន់មន្ទីឃុំឃាំង កាលពីកំឡុងចុងខែ មិថុនាកន្លងទៅនេះ។ យ៉ាងណាមិញ នៅពេលនេះ ម្តាយរបស់លោកបានទទួលមរណភាព ដែលក្រុមគ្រួសារលោកផ្ទាល់មានទុក្ខយ៉ាងពន់ពេក ហើយរឹតតែខ្លោចផ្សារនោះ គឺតារាសម្តែង អេដវីន មិនអាចទាន់ដង្ហើមម្តាយ និងមិនអាចចូលរួមពិធីបុណ្យសពម្តាយបាន ព្រោះខ្លួនកំពុងជាប់ឃុំ។

បើតាមគណនីហ្វេសប៊ុកឈ្មោះ Nimaa Doll បានរៀបរាប់ឲ្យដឹងថា «យាយហត់ហើយ ពេលនេះយាយផុតទុកផុតកម្មហើយ តែនេះវាលឿនពេក ក៏ព្រោះតែគាត់នឹកកូនពេក កុំអីក៏យាយមិនឆាប់ទៅពេកចឹងដែរ យាយនៅដើរធម្មតាសោះសូមវិញ្ញាខ័ណ្ឌយាយតាមថែរក្សារអូនជៀសឆ្ងាយរាល់រឿងអាក្រក់ និង មនុស្សអាក្រក់ៗទាំងឡាយផង សូមយាយទៅអោយបានសុខចុះ កុំបារម្ភពីអូនទៀត អ្វីដែលឈឺចាប់បំផុតគឺកូន និង ម្តាយមិនបានជួបមុខគ្នាសូម្បីតែដង្ហើមចុងក្រោយ ខ្ញុំពិតមានអារម្មណ៍សោកស្តាយខ្លាំងណាស់»។

ជាងនេះទៅទៀត មហាជនពិតជា សម្តែងការតក់ស្លុតនិងអាណិតអាសូរ ចំពោះគ្រួសារអេដវីដជាខ្លាំង បន្ទាប់ពីទទួលដំណឹង ពីការទទួលមរណភាពរបស់ អ្នកម៉ាក់ ខណៈកូនប្រុស លោក អេដវីន នៅជាប់ឃុំនៅឡើយ។ មិនតែប៉ុណ្ណោះ បើតាមសម្តីអតីតមិត្តស្រី របស់រូបលោក ធ្លាប់បានបង្ហើបប្រាប់ថា រូបលោក ក៏ជាកូនប្រុស ដែលស្រលាញ់ និងថ្នាក់ថ្នមចិត្តម្តាយម្នាក់ផងដែរ។

មតិយោបល់