បាត់ដំបងៈ កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ អនុវត្តតាមយោបល់ណែនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសានស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចជាយោបល់របស់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរ បាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ឯក ប៉ាន់ វ៉ាន់នី អធិការនគរបាលស្រុកបាណន់បានដឹកនាំបង្រ្កាប អ្នកប្រមូលផ្តុំគ្នាលេងល្បែងស៊ីសង ក្នុងមូលដ្ឋានបានចំនួន០៣ករណី នៅចំណុចឃុំស្នឹងស្រុកបាណន់ ខេត្តបាត់ដំបង ក្នុងនោះបានឃាត់អ្នកប្រព្រឹត្ត ចំនួន១៤នាក់ស្រី១១នាក់ អប់រំណែនាំឱ្យពួកគាត់បញ្ឈប់ សកម្មភាពល្មើសនេះជាបន្តទៀត ។
ជាមួយនឹងការអប់រំណែនាំឱ្យបញ្ឈប់សកម្មភាពនេះ សមត្ថកិច្ចនគរបាលបានណែនាំពួកគាត់ ឱ្យបានយល់ដឹង អំពីករណីឆ្លងជំងឺកូវីដ-១៩ ដែលកំពុងរាលដាលក្នុងសហគមន៍មូលដ្ឋានហើយមួយ ចំណែកណានោះករណីឆ្លងនេះអាចបង្កឡើ ងដោយសារតែពួកគាត់ អនុវត្តមិនបាននូវវិធានការបីកុំ និងបីការពារ ជាពិសេសការជួបជុំប្រមូលផ្តុំគ្នា ប្រព្រឹត្តល្បែសស៊ីសងនេះជាដើម ៕
មតិយោបល់