ព័ត៌មានសិល្បៈ និងកម្សាន្ត

ទីបំផុត! តារាសក់សំពោង វី ជីវ័ន្ត ដឹកដៃភរិយាស្រស់សោភាចូលរោងជ័យ

 

(ភ្នំពេញ)៖ ជឿជាក់សថា ពុងម៉ែបងប្អួនប្រជាបានស្គាល់ច្បាស់ហើយ តារាសម្តែងនិយមលេងស្ទីលម៉ូតសក់សំពោងធំ លោក វី ជីវ័ន្ដ ជាក់ជាមិនខាន់តាមរយៈការថត ខ្សែភាពយន្តជាច្រើន ហើយនាំពេលច្ចុប្បន្ននេះ លោកហាក់មានភាពស្ងប់ស្ងាត់ ពោលគឺមិនមានមុខនៅក្នុងរង្វងសិល្បៈដូចកាលពីមុននោះឡើយ។

ជាក់ស្តែងក្រោយពីមុខមួយរយៈរួមមក ស្រាប់តែនៅពេលថ្មីៗនេះ តារាសម្តែងរូបនេះ ធ្វើឲ្យមហាជន ក៏ជាហ្វេនៗជាច្រើនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្រោយឃើញ ម្ចាស់គណនីហ្វេសប៊ុកដែលមានឈ្មោះថា «Win Samangka & Salon» បានបង្ហោះរូបភាពអាពាហ៍ពិពាហ៍ លោក វី ជីវ័ន ជាមួយនិង ភរិយា ដ៍ស្រស់ស្អាត ប្រៀបបានដូចជា អប្សារា ផងនោះ ធ្វើមហាជន ភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយបានដឹងថាលោកបានរៀបអាពាហ៍ពិពាហ៍ ទាំងស្ងាត់ៗបែបនេះ ហើយមិនត្រឹមតែប៉ុណ្ណោះទេ ម្ចាស់គណនីខាងលើ ក៏បានភ្ជាប់ សំណេរជួនពរ ថា «អបអរសារទរ ថាអកបអរសាទរថ្ងៃមង្គល Idol សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់គូស្វាមីភរិយា វីជីវ័ន ខួចវណ្ណ»។

គូបញ្ជាក់ដែរថា តារាសម្តែង លោក វី ជីវ័ន្ត និង ភរិយា កញ្ញា ខួច វណ្ណ អ្នកទាំងពីរបានសម្រេចដឹងគ្នាចូលរោងជ័កាលពីថ្ងៃទី ១៥ ខែ សីហា ឆ្នាំ២០២១ ម្សិលមិញនេះ ក្រោមការដឹង៉ឮពីចាស់ទំទាំងសងខាងដែរ៕

 

មតិយោបល់