ព័ត៌មានជាតិ

ក្រោយរងចាំ១៨ខែទីបំផុតOzil អាចរកបានគ្រាប់បាល់ដំបូងបានហើយជូនក្លឹបថ្មី

បរទេស៖ កីឡាករខ្សែបម្រើប្រយុទ្ធ Mesut Ozil ដែលបានធ្វើដំណើរទៅចូលរួមជាមួយនឹងក្លឹបតួកគី Ffenerbahce អស់រយៈពបេល១៨ខែមកហើយនោះទីបំផុតគឺអាចរកគ្រាប់បាល់ដំបូងជូនក្លឹបថ្មីបានហើយ។

Ozil ជាអ្នកបើករកគ្រាប់បាល់បានដំបូងនៅក្នុងការប្រកួតយប់មិញឲ្យ Fenerbahce ប្រកួតប៉ះនឹង Adana Demirspor ត្រឹមតែប៉ុន្មានវិនាទីប៉ុណ្ណោះនៃការប្រកួតនៅតង់ទី២បានចាប់ផ្តើម។

១គ្រាប់បាល់នេះក៏ជាគ្រាប់បាល់ជ័យជំនះផងដែរជួយឲ្យ Fenerbahce យកជ័យជំនះក្នុងលទ្ធផល១ទល់នឹង០លើក្រុម Adana។គួរឲ្យដឹងដែរថា Ozil បានផ្ទេរទៅចូលរួមជាមួយនឹងក្លឹប Fenerbahce តាំងតែពីខែមករាដោយមិនមានតម្លៃខ្លួនឡើយបន្ទាប់ពីទទួលរងបញ្ហារកាំរកូសជាមួយនឹងអ្នកគាំទ្រក្លឹប Arsenal មួយរយៈធំរួចមក៕

មតិយោបល់