តៃប៉ិ៖ សម្រាប់ឆ្នាំ ២០១៤ នេះ កោះតៃវ៉ាន់ បានក្លាយជាទីចំណាប់អារម្មណ៍ដល់ក្រុមហ៊ុនផលិតភាពយន្តហូលីវូដ ដោយថ្មីៗនេះ មានក្រុមហ៊ុនជាច្រើនបានមកសុំសិទ្ធិថត និងផ្ដិតយករូបភាពផ្សេងៗសម្រាប់ភាពយន្តថ្មីរបស់ពួកគេ។
ក្រុមអ្នកជំនាញបានបង្ហាញឲ្យដឹងថា ប៉ុន្មានឆ្នាំមុននេះ ជប៉ុន និងហុងកុងគឺជាទីផ្សារផលិតភាពយន្តហូលីវូដល្បី និងពេញយមបំផុតសម្រាប់អាស៊ី ប៉ុន្តែនៅក្នុងឆ្នាំនេះវិញ គេសង្កេតឃើញថា ក្រុមហ៊ុនហូលីវូដហាក់ដូចជាចាប់អារម្មណ៍មកថតភាពយន្តនៅលើទឹកដីកោះតៃវ៉ាន់ ជាពិសេសគឺទីក្រុងតៃប៉ិតែម្ដង។
កាលពីដើមឆ្នាំ ២០១៤ ភាពយន្តរឿង « Life of Pi» ដែលទទួលបានពាន់រង្វានអូស្ដារ(Oscar) ក៏បានថតនៅលើទឹកដៃតៃវ៉ាន់ផងដែរ៕
មតិយោបល់