(ភ្នំពេញ)៖ អ្នកលេងបណ្តាញសង្គមកំពុងមានការចាប់អារម្មណ៍ជាខ្លាំង ទៅលើរូបសំណាកស្តេចស្វាស៊ុនអ៊ូខុង ដែលត្រូវបានបុរសម្នាក់ច្នៃចេញពីសំបកសក់ មើលទៅពិតជាអស្ចារ្យនិងប្លែកតែម្តង។
បើតាមប្រភពបានឲ្យដឹងថា បុរសដែលច្នៃសំបកកង់ចេញពីរូប ស្តេចស្វាស៊ុនអ៊ូខុងនោះ មានឈ្មោះថា Cao Shengge អាយុ៣១ឆ្នាំ ដោយលោកបានជាប់ចិត្តនឹងគំនិតនៃការធ្វើរូបសំណាក ដោយប្រើប្រាស់សំបកកង់យានយន្ត។ លោក Cao បានវិលត្រលប់មកផ្ទះរបស់គាត់នៅភូមិ Tancun នៃទីក្រុង Xingtai ក្នុងខេត្ត Hebei ភាគខាងជើងប្រទេសចិន បន្ទាប់ពីបញ្ចប់ការសិក្សាថ្នាក់មហាវិទ្យាល័យ កាលពីឆ្នាំ២០១៤ ហើយក្រោយមកបានបង្កើតគំនិតមួយ ដើម្បីប្រែក្លាយសម្បកកង់ដែលគេបោះចោល ទៅជាស្នាដៃហត្ថកម្ម។
គាត់បានរៀនគ្រប់ជំហាន ដែលត្រូវការក្នុងការបង្កើតរូបសំណាកសម្បកកង់ បន្ទាប់ពីការតស៊ូអស់ជាច្រើនឆ្នាំ លោក Cao ទទួលបានជំនាញសិល្បៈដែលចាំបាច់ ដើម្បីបង្កើតស្នាដៃសិល្បៈដ៏រស់រវើក រាប់ចាប់ពីរូបស្ដេចស្វារហូតដល់នាគរបស់ចិន។ ជាធម្មតា លោក Cao ត្រូវចំណាយពេលជាងមួយខែ ដើម្បីធ្វើរូបសំណាកសម្បកកង់ទាំងនេះឡើង។
ក្រៅពីការបង្កើតស្នាដៃសិល្បៈ លោក Cao ក៏បង្កើតគ្រឿងប្រើប្រាស់នៅក្នុងផ្ទះ ពីសម្បកកង់ដែលប្រើរួចផងដែរ។ ចាប់តាំងពីឆ្នាំ២០១៥មក លោក Cao Shengge បានកែច្នៃសម្បកកង់យានយន្តដែលប្រើរួច ជាង៥០តោន ដើម្បីបង្កើតរូបសំណាកធ្វើពីសម្បកកង់៕
មតិយោបល់