ភ្នំពេញៈ ជនសង្ស័យចំនួន ១៤នាក់ ដែលត្រូវបានឃាត់ខ្លួនកាលពីរសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ នឹងត្រូវបញ្ជូនសំណុំរឿងទៅតុលាការ នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ ករណីជួបជុំលេងល្បែងស៊ីសង។
ជនសង្ស័យចំនួន ១៤នាក់ ក្នុងករណីល្មើសនិងវិធានការរបស់ក្រសួងសុខាភិបាល នៃច្បាប់ប្រយុទ្ធប្រឆាំងកូវិត១៩ និង ការបើកលេងល្បែងស៊ីសងខុសច្បាប់( ភ្នាល់មាន់ តាមអនឡាញ , ភ្នាល់ឡូតូតាមអនឡាញ, និងលេងអាប៉ោង ) បញ្ជូនទៅតុលាការនៅព្រឹកស្អែក
នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១០:០០នាទីព្រឹកដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងមានការអនុញ្ញាតពីលោក សេង ហៀង ជាព្រះរាជអាជ្ញារងអមអយ្យាការសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាឲ្យកម្លាំងអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ធ្វើការកសាងនីតិវិធីបញ្ជូនជនសង្ស័យទាំងចំនួន១៤នាក់ (ប្រុសទាំងអស់ ) ដែលក្នុងនោះរួមមាន
-អ្នកបើកភ្នាល់ឡូតូអនឡាញ ចំនួន០២ នាក់
-អ្នកបើកភ្នាល់ជល់មាន់អនឡាញតាមទូរទស្សន៍ ចំនួន ០១ នាក់
-អ្នកបាញ់អាប៉ោង ចំនួន០១ នាក់
-រួមទាំងមនុស្សចំនួន១០ នាក់ទៀតដែលលេងល្បែងស៊ីសងខាងលើទៅអយ្យាការសាលាដំបូងរាជធានីភ្នំពេញ ។
ដោយឡែកមនុស្សចំនួន ១៧នាក់ទៀត ដែលជាអ្នកឈរមើលហែរហម នៅក្នុងទីតាំងលេងល្បែងខាងលើត្រូវបានធ្វើការអប់រំនិងផាកពិន័យតាមអន្តរៈកាលនៃមាត្រា១៩ នៃច្បាប់ប្រយុទ្ធប្រឆាំងនិងកូវិត និងមានការធ្វើលិខិតធានាពីឪពុក ម្តាយ និង អាណាព្យាបាល អោយត្រឡប់ទៅលំនៅដ្ឋានវិញ ៕
មតិយោបល់