(ភ្នំពេញ)៖ មហាជន ជាពិសសអ្នកគាំទ្រហាក់មានការចាប់អារម្មណ៍យ៉ាងខ្លាំង ពេលឃើញតារាចម្រៀងល្បីឈ្មោះបោះសំឡេង ពេជ្រ សោភា បង្ហោះសារចម្លែកក្នុងន័យដាក់ចំៗដល់អ្នកដែលមិនចូលចិត្តខ្លួន។
ប៉ុន្មានម៉ោងមុននេះ តារាចម្រៀងទ្រនំហង្សមាសអ្នកនាង ពេជ្រ សោភា បានបង្ហោះរូបភាពជាច្រើនសន្លឹក ស្ថិតក្នុងឈុតពណ៌ខ្មៅរឹបចេញរាងឡើងស្រឡូនស្អាត ឈរកាន់ស្ទីលសម្ញែងសម្រស់ស្រស់ស្អាតមិនចាញ់តារាម៉ូដែលឡើយ ប៉ុន្តែបើក្រឡែកទៅមើលសំណេរនៅពីលើរូបភាពវិញ ហាក់និយាយបែបឌឺដងចំៗមិនញញើត ដែលអាចឱ្យបុគ្គលស្អប់នាងអានហើយរឹងខ្លួនផងដែរ។
សំណេរខ្លីតែបង្កប់ន័យចាក់ដោតចំៗមិនទុកមុខនេះ ត្រូវបានគូស្នេហ៍ស្មោះស្ម័គ្ររបស់តារាសម្ដែងរាងសង្ហាលោក ឆឹម សក្កដា រៀបរាប់ដូច្នេះថា «ខ្ញុំមិនយល់ បើមិនចូលចិត្តខ្ញុំ ចាំមើលខ្ញុំធ្វើអី ធុញទេ?ហត់ទេ? ខ្ញុំមិនចង់អោយអ្នកមកពិបាកចិត្តដោយសារខ្ញុំ»៕
មតិយោបល់