ព័ត៌មានសិល្បៈ និងកម្សាន្ត

ផ្អើលអស់អ្នកគាំទ្រ ! មកស្វាគមន៍តារាស្រីកូនកាត់ខ្មែរ-កូរ៉េ EE កាលពីយប់មិញនេះ!

(ភ្នំពេញ)៖ ស្រីស្អាត EE តារាកូនកាត់ខ្មែរ-កូរ៉េ វ័យ១៨ឆ្នាំ ដែលល្បីនឹងឈានជើងចូលក្នុងវិស័យ K-POP នាថ្ងៃអនាគត បានធ្វើឲ្យមានការភ្ញាក់ផ្អើលនៅព្រលានយន្តហោះយ៉ាងខ្លាំង បន្ទាប់ពីនាងបានធ្វើដំណើរមកដល់ប្រទេសកម្ពុជា ដែលជាទឹកដីកំណើតរបស់ខ្លួន។ឈានជើងមកដល់ទឹកដីកម្ពុជាដែលជាទឹកដីកំណើតភ្លាម កញ្ញា EE ក៏បានបង្ហាញនូវអារម្មណ៍រីករាយ និងរំភើបជាខ្លាំងនៅពេលដែលបានឃើញមានអ្នកគាំទ្ររបស់ខ្លួនជាច្រើននាក់នៅក្នុងប្រទេសកម្ពុជា ជាពិសេសគឺមានយុវវ័យជាច្រើនរូប បានមកឈររង់ចាំទទួលស្វាគមន៍នាងព្រៀងព្រាតពេញព្រលានយន្តហោះដូច្នេះ។

កន្លងមកតារាស្រីវ័យក្មេងសាច់សខ្ចីកញ្ញា EE ត្រូវបានគេដឹងថា កំពុងខិតខំហ្វឹកហាត់ពង្រឹងសម្ថភាពរបស់ខ្លួនយ៉ាងខ្លាំងអស់ពីកម្លាំងកាយចិត្ត ដើម្បីត្រៀមខ្លួនចូលទៅប្រឡូកនៅក្នុងវិស័យចម្រៀង K-POP របស់ប្រទេសកូរ៉េ។ ថ្លែងប្រាប់សារព័ត៌មាននៅក្នុងស្រុក ស្រីស្អាត EE ក៏បានបញ្ជាក់ឲ្យដឹងដែរថា «វិស័យចម្រៀង K-POP គឺជាវិស័យដែលធំជាងគេរបស់ពិភពលោកផ្នែកកម្សាន្ត ដែលកំពុងមានភាពល្បីល្បាញយ៉ាងខ្លាំង ដោយវិស័យមួយនេះ គឺមានប្រភពចេញពីប្រទេសកូរ៉េ ដែលនរណាៗក៏ប៉ងប្រាថ្នាចង់ចូលទៅក្នុងវិស័យមួយនេះផងដែរ។

សម្រាប់រូបនាងជាកូនខ្មែរកាត់កូរ៉េ ពិតជាមានមោទនភាពខ្លាំង និងសប្បាយរីករាយ ប្រសិនបើបំណងប្រាថ្នារបស់នាងទទួលបានជោគជ័យ ព្រោះតាមដឹងនាងគឺជាកូនខ្មែរទី១ហើយ ដែលបានឈានជើងចូលទៅក្នុងវិស័យសិល្បៈដ៏ពេញនិយមរបស់ប្រទេសកូរ៉េ»។

មតិយោបល់