ក្រៅពីបានតែងខ្លួនតាមលំនាំជំនាន់សម័យបារាំងទៅផ្តិតភ្ជាប់នឹងអាគារប៊ូឌិញ អ្នកនាងយុគ ចិន្តា ក៏បានដឹកនាំអ្នកនាង មាស ម៉ូលីណា និងលោកទុយ ដែលជាក្រុមការងារទៅថតនៅមុខអាគារមួយនេះ ដោយស្ទីលខោជើងប៉ាត់ និងអាវផ្កាស្រស់ក្នុងជំនាន់ឆ្នាំ៩០ផងដែរ ដើម្បីរំលឹកជំនាន់ជោគជ័យរបស់អ្នកនាង អម្ពរ ទេវី និង អ្នកនាងសុខ ស្រីមុំ ដែលធ្វើឲ្យនឹកឃើញដល់របៀបស្លៀកពាក់របស់តារាៗក្នុងជំនាន់នោះ។
អ្នកនាងនិយាយថាដោយសារការស្រណោះពីរឿងអាគារប៊ូឌិញត្រូវវាយកម្ទេចឲ្យបាត់រូបរាងក្នុងពេល ទើបអ្នកនាងយល់ថាត្រូវតែតែងខ្លួនក្នុងជំនាន់ឲ្យស៊ីនឹងរូបរាងអាគារដែលនៅពីក្រោយ។ អ្នកនាងបានសម្រេចជ្រើសយកសម្លៀកបំពាក់ក្នុងអំឡុងទសវត្សឆ្នាំ១៩៩០មកស្លៀកថត ដោយសារតែអ្នកនាងយល់ថាសម្លៀកបំពាក់ក្នុងសម័យនោះមានការចងចាំភាគច្រើន ព្រោះតែក្នុងជំនាន់នោះមានតារាល្បីៗដូចជាអ្នកនាង អម្ពរ ទេវី និង អ្នកនាងសុខ ស្រីមុំ ដែលតារាទាំងនោះសុទ្ធតែបានស្លៀកបង្ហាញជាសាធារណៈ។ អ្នកនាងរូបភាពរបស់ខ្លួននឹងក្លាយជាកម្រងអនុស្សាវរីយដ៏កម្រមួយ ដោយសារតែសម្លៀកបំពាក់ក៏បង្ហាញពីអតីតកាល ហើយអាគារដែលប៊ូឌិញ ដែលអ្នកនាង និងក្រុមការងារថតភ្លាប់ ក៏នឹងបាត់រូបរាងក្នុងពេលដ៏ខ្លី។ អ្នកនាងបញ្ជាក់ថាខ្លួនបានរួសរាន់ថតភ្ជាប់នៅអាគារប៊ូឌិញ គឺដើម្បីឲ្យរូបថតរបស់ខ្លួនមានតម្លៃ នៅពេលក្មេងៗជំនាន់ក្រោយមិនបានស្គាល់អាគារប៊ូឌិញយ៉ាងម៉េច ហើយចង់ស្គាល់អាគារដែលត្រូវវាយចោលនេះ៕
មតិយោបល់