ព័ត៌មានសិល្បៈ និងកម្សាន្ត

វណ្ណ នីឡា ស្រាប់តែទម្លាយរឿងក្នុងចិត្ត ដាស់តឿនមហាជន កុំឲ្យមានវិប្បសារីដូចខ្លួន

 

(ភ្នំពេញ)៖ បើនិយាយពីឈ្មោះតារាចម្រៀងស្រី វណ្ណ នីឡា ទស្សនិកជនប្រហែលជាស្គាល់ច្រើនហើយ ត្បិតថាតារាចម្រៀងរូបនេះធ្លាប់ល្បីឈ្មោះ តាមរយ:បទចម្រៀងមនោសញ្ចេតនាស្នេហាប្រុសស្រី កាលពីប៉ុន្មានឆ្នាំមុន។ តែយ៉ាងណា ចាប់តាំងពីមានរឿងអាស្រូវ ត្រូវបានអតីតបុរសជាគូស្នេហ៍ទម្លាយរូបអាក្រាតរបស់ខ្លួនមក តារាស្រីដួងនេះ ហាក់នៅឆ្ងាយពីពិភពលសិល្ប: និងរស់នៅបែបឯកជនយ៉ាងមានក្តីសុខ។

អ្វីដែលទស្សនិកជនចាប់អារម្មណ៍ជាថ្មីនោះ គឺថ្មីៗនេះ កញ្ញា សុខ ចិន្តា ហៅ វណ្ណ នីឡា ដែលជាប្អូនស្រីបង្កើតកវីនិពន្ធជើងចាស់ លោក សុខ ជំនោ ស្រាប់តែនៅមិនស្រណុកចិត្ត ខ្លាចមហាជនជួបរឿងដូចខ្លួន ហើយត្រូវមានវិប្បដិសារីដូចខ្លួននោះ ក៏បង្ហោះសាររំលឹកដល់បងប្អូនមហាជននៅលើទំព័រហ្វេសប៊ុករបស់ខ្លួនភ្លាម។

បង្ហោះភ្ជាប់ជាមួយរូបភាពជាច្រើនសន្លឹកឈរកាចរាង បង្ហាញស្ទីលថ្មីរបស់ខ្លួននោះ វណ្ណ នីឡា បានសរសេររៀបរាប់យ៉ាងច្រើនបែបនេះថា «ខ្ញុំមានរឿងខ្លះ ចង់ចែករំលែកទៅកាន់អ្នកទាំងអស់គ្នា ដើម្បីកុំឲ្យមានវិប្បដិសារីដូចជាខ្ញុំ សូមកូំដេករង់ចាំតែពេលវាលាសមស្រប ទើបចាប់ផ្តើមសាងសង់ក្តីស្រមៃរបស់អ្នក ត្រូវចាំផ្តើមពីពេលនេះ ទោះបីជាលទ្ធផលយ៉ាងណា ក៏យើងបានធ្វើវាហើយគ្រាន់បើជាជាងដេកចាំឱកាសទាំងយើងមិនទាំងដឹងផងថា តើពេលណាបានឱកាសនោះមកដល់»។

ក្រោយបង្ហោះមិនបានប៉ុន្មានផងនោះ ក៏មានមហាជនជាច្រើនបានយល់ស្របនូវសំណេរដាស់តឿនរបស់ខ្លួនផងដែរថា «ពិតជាត្រឹមត្រូវណាស់បង»៕

 

មតិយោបល់