ព័ត៌មានសិល្បៈ និងកម្សាន្ត

រៀបការច្រើនឆ្នាំហើយ តារាចម្រៀង សុគន្ធ និសា គ្មានតម្រុយនឹងមានកូនសោះ

តារាចម្រៀងលំដាប់ជួរមុខអ្នកនាង សុគន្ធ និសា បានសម្រេចចិត្តបញ្ចប់ភាពនៅលីវរបស់នាងដោយចូលរោងការជាមួយបុរសអាណិកជនខ្មែរអាមេរិកម្នាក់នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧។ នាងនឹងនៅតែបន្តការងារសិល្បៈដដែលក្រោយពីការបើកផ្លូវរបស់ស្វាមី ។

អ្នកនាងសុគន្ធ និសា ដែលឈ្មោះដើមថា ប៉ុន សុគន្ធា បានជីវិតមង្គលការជាមួយលោកពៅ សម្បត្តិ ហៅសាំបា ធ្វើការនៅក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត Manulife ជាច្រើនឆ្នាំ ដោយពួកគេបានឈ្វេងយល់ចិត្តគ្នាច្រើន ទម្រាំ ហើយពួកគេបានទិញផ្ទះចូលគ្នា១ជុង នៅខណ្ឌឫស្សីកែវ ។ គិតមកដល់ពេលនេះ តារាស្រី និសា មានប្ដី​ជាង​៣ឆ្នាំហើយតែនាងមិនទាន់ពពោះកូនដំបូងឡើយ។

អ្នកនាង និសា ធ្លាប់ប្រាប់អ្នកយកព័ត​មានគ្នាយើងថានាងអាចពិចារណា​យកកូន​នៅ​ឆ្នាំ២០២១នេះ តែដោយសារតែនាងបានកើតកូវីដកាលពីដើមខែមីនា​ឆ្នាំ២០២១ហើយទោះជា​ពេលនាងបានជាសះ​ស្បើយដូច​ដើមវិញ​ជាច្រើនខែក្ដី ប៉ុន្ដែនាងអាចផ្លាស់ប្ដូរចិត្តពីរឿងយកកូននេះវិញទើបធ្វើឲ្យនិសា នៅតែមិនទាន់សម្រេចបំណង​យកកូន​ង៉ា​បីប្រលែងលេងដូចអ្នករួមអាជីពឡើយ។

 

មតិយោបល់