ព័ត៌មានជាតិ

យុវជនម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីរំលោភលើទំនុកចិត្ត

​កណ្ដាល: យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ថ្ងៃអាទិត្យ ១៤កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែសីហា​ ឆ្នាំ២០២១ វេលាម៉ោង១៦និង០០នាទី មានករណីរំលោភលើទំនុកចិត្តចំណុច ភូមិព្រែកល្វា ឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។

ជនរងគ្រោះឈ្មោះ ផុន ចន្ថា ភេទស្រី អាយុ៥៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិ-ឃុំកើតហេតុ ។
សម្ភារ:បាត់បង់៖ ម៉ូតូចំនួន០១គ្រឿងម៉ាក SUZAKI SMASH ពណ៌ខ្មៅ ពាក់ផ្លាក់លេខ ភ្នំពេញ 1BD-6435 ។
ជនសង្ស័យឈ្មោះ ធី កក្កដា ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាដក មានទីលំនៅភូមិ-ឃុំកើតហេតុ យកសំណាករកមេរោគកូវីដ–១៩ លទ្ធផល អវិជ្ជមាន (ឃាត់ខ្លួន ថ្ងៃទី២២.០៨.២០២១ វេលាម៉ោង ២៣និង០០នាទី) ។

នៅថ្ងៃទី១១.០៨.២០២១ ជនសង្ស័យបានខ្ចីម៉ូតូម៉ាក SUZAKI SMASH ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1BD-6435 ពីឈ្មោះ រ៉ុនរ័ត្នពិសី ភេទប្រុស ត្រូវជាកូនជនរងគ្រោះ ថាជិះទៅទិញបន្លែមួយភ្លែត ។

ចំណែកជនសង្ស័យពេលបានម៉ូតូក៏ជិះយកទៅដូរថ្នាំញៀនពីឈ្មោះ វី ធីរិទ្ធ ហៅ អង់ ភេទប្រុស អាយុ២៧ឆ្នាំ នៅភូមិព្រែកតាកូវ ឃុំព្រែកតាកូវ បានចំនួនទម្ងន់១ជី ស្មើនិងតម្លៃ៤០ម៉ឺនរៀលរួចយកទៅជក់ជាមួយមិត្តភក្តិនិងគេចខ្លួនបាត់ ។

រហូតដល់ថ្ងៃទី២២.០៨.២០២១ វេលាម៉ោង១៧និង០០នាទី ជនរងគ្រោះ ឃើញជនសង្ស័យក៏ឃាត់ជនសង្ស័យ យកមកប្រគល់ជូនសមត្ថកិច្ច ប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកតាកូវ ចាត់ការតាមនីតិវិធី បន្ទាប់មកសមត្ថកិច្ចប៉ុស្តិ៍ បានឃាត់ខ្លួនជនសង្ស័យឈ្មោះ ធី កក្កដា បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល បន្តអនុវត្តតាមនីតិវិធី ៕

មតិយោបល់