គេចាំបានថាកន្លងមក លី ច័ន្ទសីហា ធ្លាប់លើកឡើងថា បំណងរបស់នាងតែងគិតថាចង់បានកូនដោយមិនចង់មានស្វាមី។ រហូតមកដល់ពេលនេះ លី ច័ន្ទសីហា នៅបន្តស្ពាយងារជាអ្នកមេម៉ាយរូបស្រស់រស់នៅជាមួយកូនស្រីជាទីស្រឡាញ់យ៉ាងមានក្តីសុខមិនខ្វល់ពីការជ្រើសយកអ្នកថ្មីមកស្អំបេះដូងឡើយ ខណៈពេលដែលអតីតស្វាមីរបស់នាងក៏មានភរិយា និង កូនដល់ទៅពីរនាក់ហើយនោះ។
ថ្មីៗនេះ លី ច័ន្ទសីហា បានលើកឡើងនៅលើហ្វេសប៊ុកអ្នកនាងថា អ្វីដែរងាយប្រែប្រួលគឺចិត្តមនុស្ស មិនមែនធម្មជាតិទេ សូមអោយដឹងផង ហើយអ្វីដែរធ្វើអោយចិត្តមនុស្សងាយប្រែប្រួលគឺទង្វើ ស្អប់ទៅជាស្រលាញ់. អាចប្តូរមកវិញទៅជាស្អប់បានដូចគ្នា ..ល..មិនថាស្នេហា.មិត្តភាព.បងប្អូន។ ការអះអាងរបស់នាង ហាក់បង្ហាញដូចសភាពសព្វថ្ងៃ ដែលនាងក៏កំពុងរស់នៅយ៉ាងរីករាយជាមួយកូនស្រីដែលគួរឱ្យស្រឡាញ់គ្រប់គ្រាន់ណាស់ទៅហើយ។
បើទោះបីមិនបានវិលមកសម្តែងរឿងជាប់លាប់ដូចមុនក៏ពិតមែនតែ លី ច័ន្ទសីហា នៅតែលេចមុខមួយដងមួយកាលនៅក្នុងការថតស្ប៉តពាណិជ្ជកម្មនានា។ តារាស្រីមានឈ្មោះជាអ្នកម៉េម៉ាយពិតមែនតែ លី ច័ន្ទសីហា នៅតែរក្សាបាននូវសម្រស់យ៉ាងស្រស់ស្អាតមិនចាញ់តារាក្មេងៗប៉ុន្មានឡើយ ។ ភាគច្រើននាងចំណាយពេលជាមួយកូនស្រីដែលគេតែងតែឃើញនាង និងកូនស្រីបណ្តើរគ្នាទៅញ៉ាំអាហារ ឬដើរលំហែនៅតាមកន្លែងនានាដែលធ្វើឱ្យមានការសរសើរថាពិតជាអ្នកម្តាយ រឹងមាំដែលបំពេញតួនាទីជាឪពុកផង និងជាម្តាយផងយ៉ាងល្អ ។ អ្វីដែលគេមើលឃើញរហូតមកដល់ពេលនេះ លី ច័ន្ទសីហា លែងហាក់មិនខ្វល់ខ្វាយនៅក្នុងការជ្រើសរើសដៃគូថ្មីសម្រាប់ខ្លួនម្តងទៀតហើយ៕
មតិយោបល់