(ភ្នំពេញ)៖ មហាជនពិតជាស្គាល់ DJ ក្តិប ច្បាស់ហើយ ត្បិតថាតារារូបនេះធ្លាប់ល្បីល្បាញកាលពីពេលកន្លងទៅ ខណៈបច្ចុប្បន្នទោះស្ងាត់ពីសិល្បៈក្តី តែលោកនៅមានទស្សនិកជនតាមដានសកម្មភាពរបស់លោកប្រចាំថ្ងៃផងដែរ។ អ្វីដែលគេចាប់អារម្មណ៍ ថ្មីៗនេះ DJ ក្តិប ស្រាប់តែបង្ហោះរូបភាពជាច្រើនសន្លឹក បង្ហាញមហាជនអំពីហេតុការណ៍ដែលលោកជួប ពោលគឺដួលម៉ូតូ របួសដៃ ហើយមូលហេតុគឺដោយសារតែស្រវឹងស្រា.
DJ ក្ដិប បានបង្ហោះរូបភាពមួយសន្លឹកបង្ហាញស្នាមរបួសដៃ ដាច់ចេញឈាមក្រហមច្រាល ព្រមទាំងភ្ជាប់ជាមួយសំណេរបែបហួសចិត្ត និងលេងសើចបន្តិចថា «នេះគឺជាការសាងកំហុសដ៏ធំបំផុតលើកចុងក្រោយរបស់ខ្ញុំហើយហើយខ្ញុំក៏គ្មានអ្វីត្រូវនិយាយក្រៅពីពាក្យថា: អរគុណនិងសុំទោស”.។_អូខេ!ឥឡូវអូនត្រូវចូលមណ្ឌលសុខភាពដើម្បីលាងរបួសនិងពិនិត្យរាងកាយសិន»។
ជាមួយគ្នានោះ តារាចម្រៀង និងសម្ដែង DJ ក្ដិប បានបន្ថែមដោយបញ្ជាក់មូលហេតុច្បាស់ៗ ធ្វើឱ្យខ្លួនរងរបួស ដោយនិយាយទាំងអស់សំណើចថា«ព្រោះម្សិលមិញស្រវឹងជិះម៉ូតូដួលប៉ាកាច់ប៉ាកិនម្នាក់ឯង»។ យ៉ាងណា នៅពីក្រោមការបង្ហោះនេះដែរ គេឃើញមានអ្នកលេងបណ្ដាញសង្គមជាច្រើនបានចូលខមិនសួរសុខទុក្ខ ព្រមទាំងជូនពរឱ្យលោកឆាប់ជាសះស្បើយផងដែរ៕




មតិយោបល់