ភ្នំពេញៈ ជនសង្ស័យមានគ្នា២នាក់ ជិះកង់មួយគ្រឿងបានឈប់ ចូលទៅឆក់ទូរស័ព្ទពីបុរសម្នាក់ នៅក្នុងបន្ទប់ជួលបានសម្រេច រួចរត់គេចខ្លួនតែម្ចាស់ដេញតាមឃាត់បានវិញ វាយទ្រោមខ្លួនរួចទុកប្រគល់ឲ្យសមត្ថកិច្ច ។
ហេតុការនេះដែរបានកើតឡើង កាលពីវេលាម៉ោង០០និង០០នាទីរំលងអធ្រាតឈានចូលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ ស្តិតនៅក្នុងបុរីមួយកន្លែង តាមបណ្តោយផ្លូវបេតុង ក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ជនសង្ស័យមានឈ្មោះ ប្រេស ភេទប្រុស អាយុ២៦ឆ្នាំ មុខរបមិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលនៅ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ។
យោងតាមប្រភពព័ត៌មានពីជនរងគ្រោះ សុំមិនបញ្ចេញឈ្មោះ បានប្រាប់ឲ្យដឹងថា ដំបូងឡើយពួកគាត់បាននាំគ្នាអង្គុយហូបអី នៅខាងក្នុងបន្ទប់ ក្រោយមករូបគាត់ក៏បានឡើងអង្គុយលើសាឡុង យកទូរស័ព្ទមកចុចលេង ខណៈពេលដែលកំពុងតែឈ្ងោកចុច ស្រាប់តែលេចមុខជនសង្ស័យមានគ្នា២នាក់ បានជិះកង់មួយគ្រឿងឈប់នៅមុខបន្ទប់ រួចក៏ជនសង្ស័យម្នាក់រត់ចូលទៅឆក់ ទូរស័ព្ទម៉ាកហាយហ្វូន អ៊ិចមេកមួយគ្រឿង ពីដៃជនរងគ្រោះបានសម្រេច ហើយព្យាយាមរត់គេចខ្លួនតែសំណាងមិនល្អ ត្រូវម្ចាស់ទូរស័ព្ទនិងពលរដ្ឋក្នុងភូមិ ដេញឃាត់បានវាយទ្រោមខ្លួន រួចទំនាក់ទំនងទៅសមត្ថកិច្ចមូលដ្ឋាន ឱ្យចុះមកពិនិត្យនិងជួយអន្តរាគមន៍ភ្លាមៗ ចំណែបក្ខពួកម្នាក់ទៀតបានរត់គេចខ្លួនបាត់ស្រមោល ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះទៅដល់រួចឃាត់ខ្លួនជនសង្ស័យ ដឹកយកទៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់កាកាបទី ១ បន្ទាប់មកឲ្យជនរងគ្រោះទៅដាក់ពាក្យបណ្តឹង ងាយស្រួលសមត្តកិច្ចតាមស្រាវជ្រាវ រកបក្ខពួកជនសង្ស័យបន្ត យកមកចាត់ការទៅតាមនិតិវិធីផ្លូវច្បាប់ ៕
មតិយោបល់