ព័ត៌មានសិល្បៈ និងកម្សាន្ត

ធ្មេចបើកៗ ក្មេងប្រុសចេះ ១២ភាសា ធុច សាលិ ចម្រើនវ័យកាន់តែធំ សម្រស់កាន់តែសង្ហារ

(ភ្នំពេញ)៖ រំលឹកទៅកាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០១៨ អ្នកលេងបណ្តាញសង្គមទាំងក្នុងប្រទេសកម្ពុជា និងនៅក្រៅប្រទេសហាក់មានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ទៅលើក្មេងប្រុសម្នាក់ដែលចេះចម្រៀងរហូតដល់ ១២ភាសា ដើរលក់វត្ថុអនុស្សាវរីយ៍នៅតំបន់ទេសចរណ៍ខេត្តសៀមរាប នោះ គឺកុមារ៉ា ធុច សាលិ។ ងាកមកមើលពីស្ថានភាពរបស់ក្មេងប្រុសរូបនេះ នាពេលបច្ចុប្បន្ន ពោលគឺទាំងស្ថានភាព ការរស់នៅ ការរៀនសូត្រ និងការរៀបចំខ្លួន គឺបានកែប្រែ ១៨០ដឺក្រេតែម្តង។

ជាការពិត វាសនារបស់ក្មេងប្រុសរូបនេះ បានកែប្រែចាប់ពី ស្ត្រីជនជាតិម៉ាឡេស៊ីម្នាក់មានឈ្មោះ «Venus Gwc» ថតវីដេអូរបស់ សាលិ រួចចែករំលែកលើបណ្តាញសង្គមកាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ដែលធ្វើឲ្យរូបគេទទួលបានភាពល្បីល្បាញរ ហូតមានវាសនាបានទៅសិក្សានៅប្រទេសចិន ដែលជាគោលបំណងរបស់ សាលិ ផ្ទាល់តែម្តង។ សាលិ ត្រូវបានមិត្តរួមថ្នាក់ចូលចិត្តគ្រប់គ្នា និងការសិក្សាប្រកបទៅដោយរលូនទៀតផង។

យ៉ាងណាមិញ ដោយសារពេលនេះស្ថានភាពវីរុសកូវីដ១៩មិនទាន់ស្ងប់ស្ងាត់នៅឡើយ ដូចនេះសិស្សគ្រប់រូបត្រូវសិក្សាតាមអនឡាញដែលនេះបានធ្វើឱ្យ សាលិ មានឱកាសបានត្រលប់មកប្រទេសកំណើតវិញក្នុងអំឡុងពេលនេះ។

ត្រឹម ៣ឆ្នាំប៉ុណ្ណោះ សាលិ បានធំពេញកម្លោះជាមួយរូបរាងស្រស់សង្ហាប្លែកប្រៀបបីដូចតារាអ៊ីចឹង។ ក្រៅពីមានសមត្ថភាពលើការនិយាយច្រើនភាសារហើយនោះ សាលិ ថែមទាំងអាចរ៉េបបានយ៉ាងល្អ និងពេលនេះក្រៅពីទំនេរពីការសិក្សាហើយនោះ សាលិ បានឆ្លៀតពេលថតរូបកម្សាន្ត និងធ្វើ Vlog កាត់វីដេអូចែកចាយក្នុងបណ្តាញសង្គមទៀតផង៕

មតិយោបល់