ព័ត៌មានជាតិ

រថយន្ត NISSAN ដឹកម៉ូតូឌ្រីមសង់ជ្រុលបុកគូទ RANGE ROVER បណ្តាលឲ្យបែកស្តុប

ភ្នំពេញៈ (ព័ត៌មានបឋម) នៅវេលាម៉ោង១១ និង៣០ នាទីព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើង រថយន្តម៉ាក NISSAN ប្រភេទធុនធំដឹកម៉ូតូឌ្រីមសង់ជាច្រើនគ្រឿង ក៏ជ្រុលទៅបុកគូទរថយន្តស៊េរីទំនើបម៉ាក RANGE ROVER ពាក់ស្លាកលេខភ្នំពេញ 1W-1233 មួយគ្រឿង ដែលបើកបរបម្រុងបត់ចូលផ្ទះនៅក្នុងបុរីមួយកន្លែង បណ្តាលឲ្យបែកស្តុបមួយចំហៀង រងការខូចខាតយ៉ាងដំណំ ស្ថិតតាមបណ្តោយផ្លូវវត្តឫស្សីសាញ់ ក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

មូលហេតុ៖ មិនទាន់ដឹងច្បាស់ប្រាកដនោះទេ ។ ខណៈនេះកម្លាំងសមត្ថកិច្ចជំនាញក្នុងមូលដ្ឋាន បានចុះទៅដល់ចំណុចកើតហេតុ ធ្វើការពិនិត្យតាមនីតិវិធីច្បាប់ ហើយបានឲ្យភាគីទាំងសងខាងធ្វើការសម្រុះសម្រួលគ្នានៅកន្លែងកើតហេតុផងដែរ ។ សូមបញ្ជាក់ថាៈ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ គ្មានមនុស្សរងរបួសនោះទេ ៕

សម្រាប់ព័ត៌មានលម្អិតក្រុមការងារ Post News នឹងផ្សាយជូននៅពេលក្រោយបន្តទៀត ៕

មតិយោបល់