ព័ត៌មានសិល្បៈ និងកម្សាន្ត

Beyoncé បង្អួតសម្រស់ ក្នុងឈុតខ្មៅ រំលេចដោយខ្សែកពេជ្រតម្លៃ ៣០ម៉ឺនដុល្លារ ប្រេនរបស់ហាង Tiffany & Co

កំពូលតារាចម្រៀង Beyoncé បានដឹកដៃថតរូប ជាមួយស្វាមីរបស់ខ្លួន គឺតារារ៉េបល្បី Jay Z ឡើងកញ្ចក់ទូរទស្សន៍ Audrey Hepburn ជាមួយមុខមាត់ថ្មីនៃយុទ្ធនាការ «About Love» ហើយក៏បានផ្សព្វផ្សាយប្រ៊េនគ្រឿងអលង្ការ Tiffany & Co ដែលមានពាក្យលើកររបស់ Beyoncé យ៉ាងចែងចាំង ជាមួយពេជ្រពណ៌លឿនទំហំ ១២៨.៥៤ ការ៉ាត់។

ជាមួយគ្នានេះដែរ រូបភាព ដែលបានបង្ហាញស្មាទទេរបស់នាង នៅក្នុងរ៉ូបពណ៌ខ្មៅតឹងវាលខ្នង នៅក្នុងស្ទីលលើកសក់ឡើង ម្ចាស់បទ «Halo» ថតពីក្រោយ បានបង្ហាញចង្កេះអង្រ្កងរបស់នាង ដែលបានឈរឱបស្វាមី មើលទៅពិតជាទាក់ទាញខ្លាំងតែម្តង។ ចំណុចលេចធ្លោនៃរូបរាងរបស់អ្នកម៉ាក់កូន៣រូបនេះ គឺខ្សែកពេជ្រពណ៌លឿងទំហំ ១២៨.៥៤ ការ៉ាត់ដែលមានតម្លៃរហូតដល់៣០លានដុល្លារ។

គួរជម្រាបថា នេះជាលើកដំបូង ដែលគ្រឿងអលង្ការនេះ ត្រូវបានបង្ហាញនៅក្នុងយុទ្ធនាការផ្សព្វផ្សាយពាណិជ្ជកម្ម។ យ៉ាងណាមិញ នេះមិនមែនលើកទៅ ១ នោះទេ ដែលមានតារាល្បីពាក់ខ្សែកមួយនេះ ត្បិតកន្លងមក នៅឯពានរង្វាន់អូស្ការឆ្នាំ ២០១៩ គឺកំពូលតារាចម្រៀង Lady Gaga មានសំណាង បានពាក់គ្រឿងអលង្ការនេះហើយ ដោយបានធ្វើឱ្យនាង ក្លាយជាតួឯក នៃកម្រាលព្រំក្រហម ក្នុងព្រឹត្តិការណ៍អូស្ការឆ្នាំនោះ។

ទោះជាយ៉ាងណាក៏ដោយ តារាសម្តែងស្រី Gal Gadot ក៏បានធ្លាប់ពាក់ខ្សែកដ៏មានតម្លៃនេះផងដែរ ដែលតារាស្រីរូបនេះ បានពាក់ ក្នុងកម្មវិធី សម្ពោធ សម្រាប់ខ្សែភាពយន្តឆ្នាំ២០២២ ដែលមានចំណងជើងថា «Death On The Nile»។

មតិយោបល់