កាលពីថ្ងៃទី២៥ វិច្ឆិកា តារាចម្រៀង និងជាតារាសម្ដែងស៊ិចស៊ី កញ្ញា វរីយ៉ា ហៅយ៉ាយ៉ាឃ្វីន បានឡើងយន្តហោះចេញទៅសម្ដែងនៅក្នុងប្រទេសអូស្រ្តាលីយ៉ាងកាលីបដោយនាងត្រូវបានសមាគមន៍ធំមួយនៅក្នុងប្រទេសនោះធានាឲ្យចេញទៅច្រៀងរាំរហូតដល់២ខែ ក្នុងអំឡុងបុណ្យណូអែល បុណ្យឆ្លងឆ្នាំតែម្ដង។ ក្នុងឱកាសចេញទៅសម្ដែងទៅសម្ដែងនៅប្រទេសអូស្រ្តាលីជាលើកដំបូងនោះ ក្រៅពីបានបង្ហើបថាបាននាំយកហូលផាមួងខ្មែរជាច្រើនយកទៅលក់ដើម្បីប្រមូលប្រាក់មកវិញ នាងក៏ប្រកាសថានឹងរកឱកាសចេញទៅរស់នៅក្រៅប្រទេស ដែលអូស្រ្តាលីក៏ជាជម្រើសធំមួយសម្រាប់នាងក្រោយពេលបញ្ចប់ការសម្ដែងរយៈពេល២ខែនោះផងដែរ។ យ៉ាយ៉ាឃ្វីន និយាយថាគ្រាន់តែបានដំណឹងថាចេញទៅកាន់ប្រទេសអូស្រ្តាលីនាងបានហាត់រៀនច្រៀងបទប្រភេទខ្មែរពីជំនាន់ដើម ជាពិសេសបទរាំវង់រាំក្បាច់ និងបទប្រភេទញ៉ាក់ជាដើមអស់រយៈពេលមិនតិចជាង២ខែនោះទេ ដោយសារតែនាងត្រូវគេឲ្យសម្ដែងច្រើនលើក ហើយក្នុងមួយលើកៗត្រូវត្រៀមប្រភេទបទសប្បាយៗ។…
មតិយោបល់