(ភ្នំពេញ)៖ ទស្សនិកជនពិតជាបានជ្រាប់ច្បាស់ណាស់ ថាតារាចម្រៀងវ័យក្មេងបែបយុវវ័យពីរនាក់ គឺ G-Devith និងទេព បូព្រឹក្ស គឺមានទំនាក់ទំនងគ្នាជាយូរមកហើយ អាចនិយាយបានថា គិតរហូតមកទល់នឹងពេលនេះ គឺមានរយៈពេល៥ឆ្នាំហើយ នៃចំណងស្នេហ៍រវាងអ្នកទាំងពីរ។
ក្នុងខែកញ្ញានេះ ត្រូវបានគេដឹងថា ជាថ្ងៃខួបស្នេហា៥ឆ្នាំហើយ នៃចំណងស្នេហ៍តារាប្រុសG-Devith ជាមួយកញ្ញា ទេព បូព្រឹក្ស ហើយអ្វីដែលគ្រប់គ្នាចាប់អារម្មណ៍ ស្រាប់តែ តារាប្រុស ងួន ចាន់ដេវីត និងគូស្នេហ៍ តារាស្រី ទេព បូព្រឹក្ស បានបង្អួតរូបថតជាគូ មុខគម្រោងផ្ទះថ្មីម្តងដល់ទៅ២ខ្នង ដោយមួយខ្នងរូបលោក ទម្លាយថានឹងទុកធ្វើជា Studio ថ្មីថែមទៀតផង។
លើសពីនេះទៅទៀត តារាប្រុសរូបនេះ បានបង្ហោះសារ អរគុណដល់គូស្នេហ៍ថែមទៀតផង ដោយក្នុងនោះ រូបលោក បានប្រាប់ឲ្យដឹងថា «Happy 5th Years anniversary ក្នុងរយ:ពេល៥ឆ្នាំ មកនេះ ប្រៃល្វីង ជូរចត់ សប្បាយរីករាយ តែយេីងបានជំនះ ទោះថ្ងៃនេះ ជោគជ័យ បន្តិចបន្តួច តែពួកយេីងនៅតែកាន់ដៃគ្នាតស៊ូ ពាក្យមួយ ឃ្លា ដែល បងចង់និយាយក្នុងថ្ងៃនេះ» ។
លោកបន្តថា « បងពិតជា មាន មោទនភាពណាស់ ដែល បាន រួម ដំណើរ លេីផ្លូវជីវិតនេះជាមួយអូន ។ ឆ្នាំ នេះចង់ប្រាប់បងប្អូនថាខ្ញុំទេអ្នកដាច់ចង្កេះ និយាយ ទៅ My Tep Boprek ធ្វេីសុីសាហាវណាស់ ចាំមើល vlog ស្អែក»៕
មតិយោបល់