ព័ត៌មានជាតិ

នារីស្រស់ស្អាត ២នាក់​ ស្រវឹងស្រាជោកបើករថយន្ត ស្លាកលេខ ខ.ម បុករះ និងបង្កហិង្សាដោះស្បែកជើងរត់ដេញវាយគេឯងពេញផ្លូវ…

ភ្នំពេញ: កាលពីវេលាម៉ោង ៧នឹង២៥នាទីយប់ ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១ មានករណីស្រីស្អាត ២នាក់ ស្រវឹងស្រាបើករថយន្តបុករះ បណ្ដាលឲ្យរថរយន្ត ២គ្រឿងរងការខូចខាត ហេតុការណ៍នេះ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

រថយន្តបង្កម៉ាក Lexus RX330 ពណ៌ស ពាក់ស្លាកលេខ ខេមរ:ភូមិន្ទ 02 2-0538 បើកបរដោយនារី ២នាក់ ស្រវឹងស្រា។

រថយន្តរងគ្រោះ ២គ្រឿង៖
១/រថយន្តម៉ាក ហាយលែនឌ័រ ពាក់ស្លាកលេខ ភ្នំពេញ 2BD-5623។
២/រថយន្តម៉ាក កាំមារី ពាក់ស្លាកលេខ ភ្នំពេញ 2G-6966។

ដំណើររឿង៖ មុនពេលកើតហេតុគេឃើញ នារី ២នាក់ ស្រវឹងស្រាជោកជាំ បើករថយន្តម៉ាកខាងលើ រេចង្កូតពេញផ្លូវ បណ្ដាលឲ្យបុករះរថយន្ត ២គ្រឿង រងការខូចខាត រួចចុះពីក្នុងឡានមកបង្កហិង្សា ជេរប្រមាថមើលងាយសន្តិសុខម្នាក់ និងដោះស្បែកជើងរត់ដេញវាយគេឯងពេញផ្លូវ បន្ទាប់មកដើរចូលក្នុងឡានវិញ មួយសន្ទុះក្រោយក៏សន្លប់បាត់ស្មារតី ផ្អើលដល់សមត្ថកិច្ចចុះអន្តរាគមន៍ ទាក់ទងហៅរថយន្តសាមុយដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ។

ក្រោយកើតហេតុសមត្ថកិច្ច បានចុះដល់ទីតាំងវាស់វែង និងយករថយន្តបង្ករួមទាំងអ្នកបើកបរ ទៅកាន់អធិការដ្ឋាននគរបាលចរាចរណ៍ ខណ្ឌមានជ័យ ដើម្បីរង់ចាំធ្វើការដោះស្រាយតាមនីតិវិធី៕

មតិយោបល់