(ភ្នំពេះ)៖ អ្នកនាង ខាត់ សុឃីម គឺជាតារាពហុជំនាញមួយរូប ដែលមានភាពល្បីល្បាញយ៉ាងខ្លាំង ក្នុងប្រទេសកម្ពុជា ដែលមានភាពជោគជ័យយ៉ាងខ្លាំងទៅលើការងារសិល្បៈ។ តែយើងណា បើងាកមទៅរឿងជំនួញវិញ ត្បិតថាជួបរឿងបរាជ័យត្រូវគេបោក តែអ្នកនាងមិនចុះចាញ់ឡើយ ដោយបង្វែរទៅបង្កើតមុខរបរផ្សេងទៀត និងកំពុងជោគជ័យផងដែរ។
យ៉ាងណាមិញ ថ្មីៗនេះ ស្របពេលដែលរភ្ជុំបិណ្ឌកាន់តែកៀកថ្ងៃចូលមកដល់ តារាពហុជំនាញ អ្នក នាង ខាត់ សុឃីម ហាក់កាន់តែនឹករលឹកឪពុកខ្លាំង បន្ទាប់ពីឪពុកបានចែកឋាន ទៅ កាន់ លោកខាងមុខអស់រយៈពេលជាង១ឆ្នាំ ។ ដោយកាលពីថ្មីៗនេះ ស្រ្តីជាកូនច្បងក្នុងគ្រួសារត្រកូល ខាត់ អ្នកនាង ខាត់ សុឃីម បាន បង្ហោះរូប ភាពជា ច្រើន សន្លឹក មានទាំងរូបថតជុំគ្នាជាមួយឪពុក បងប្អូន និងស្វាមី ខណៈ ដែល សំណេរទៀតសោត ហាក់បញ្ជាក់ យ៉ាង ច្បាស់ថាអ្នកនាងកំពុង នឹក រលឹក ឪពុក ដែល ជាអ្នកមានគុណ ។ ដោយអ្នកនាង បានសរសេរយ៉ាងខ្លីថា «នឹកណាស់» ។
គួរជម្រាបថា អ្នកនាង ខាត់ សុឃីម បានឃ្លាតឆ្ងាយពីឪពុកជាង១ឆ្នាំហើយ ពោល គឺ សិល្ប ករ ចម្រៀងអាយ៉ៃ ជើងចាស់ ព្រឹទ្ធាចារ្យ ខាត់ លាវ បានទទួលមរណ ភាព កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ កន្លងទៅ៕
មតិយោបល់