ព័ត៌មានសិល្បៈ និងកម្សាន្ត

លី ម៉ារីណា ប្រមូលអ្នកសិល្បៈកុះករ មុនភ្ជុំ

កាលពីយប់ថ្ងៃទី ២៤ កញ្ញា ឆ្នាំ២០១៩ តារាសម្ដែងល្បីល្បាញ អ្នកនាង លី ម៉ារីណា បានប្រារព្ធខួប៥ឆ្នាំ កូនប្រុសយ៉ាងអធឹកអធម ដោយប្រមូលអ្នកសិល្បករល្បីល្បាញ ចាស់ក្មេងយ៉ាងច្រើនកុះករ។ នៅក្នុងពិធីនោះ អ្នកនាងលែងខ្លួនយ៉ាងស្រស់ស្អាតនោះផង រហូតគេបង្អាប់ថា គឺជាម្ចាស់ខួប។

២ឈុតដែលអ្នកនាង លី ម៉ារីណា រំលេចនៅក្នុងយប់នោះ ត្រូវបានគេសរសើរថា ស្រស់ស្អាតជាង កាលអ្នកនាងធ្វើខួបខ្លួនឯង កាលពីប៉ុន្មានខែមុនទៅទៀត ខណៈដែលកាលពីពេល អ្នកនាងធ្វើខួបខ្លួនឯង អ្នកនាង មិនសូវអញ្ជើញសិល្បករ កុះករអោយចូលរួមច្រើនបែបនេះផង។

អ្នកនាងបញ្ជាក់ថា មកពីសល់តែប៉ុន្មានថ្ងៃទៀត ឱកាសបែកគ្នា ទៅលេងបុណ្យភ្ជុំ នឹងមកដល់ ទើបអ្នកសម្រេចធ្វើខួបកូន៥ឆ្នាំអោយធំ ដើម្បីចាត់ទុកជាពិធីជប់លៀង បែកគ្នាមុនទៅស្រុកតែម្ដង។ នៅក្នុងថ្ងៃនោះ សិល្បករភាគច្រើន ក៏នៅច្រៀងរាំ និងបង្កបរិយាកាសសប្បាយៗ រហូតដល់ម៉ោង១១យប់ ដោយមិនសូវសម្បូរអ្នកប្រញាប់ ចេញទៅមុននោះផង៕

មតិយោបល់