ព័ត៌មានជាតិ

ជើងហោះហើរដំបូង! ពីអាល្លឺម៉ង់ក្រោមគម្រោងនៃការមិន​ធ្វើចត្តាឡីស័កទៅកាន់ប្រទេសសិង្ហបុរី

ជើងហោះហើរដំបូងដែលដឹកអ្នកដំណើរចំនួន ១០០នាក់មកពីប្រទេសអាល្លឺម៉ង់បានធ្វើដំណើរក្រោមគម្រោងនៃការមិន​ធ្វើចត្តាឡីស័ក​បានចុះចតនៅអាកាសយានដ្ឋាន Changi ប្រទេសសិង្ហបុរីកាលពីថ្ងៃទី៨ ខែកញ្ញា។

ជើងហោះហើរលេខ SQ325 ដែលដំណើរការដោយក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរី (SIA) ជាការកត់សម្គាល់នៃការចាប់ផ្តើមគម្រោងធ្វើដំណើរសម្រាប់អ្នកដំណើរដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ពេញលេញ (VTL) របស់ប្រទេសសិង្ហបុរី ដែលបានបើកដំណើរការសម្រាប់ប្រទេសប្រ៊ុយណេ និងអាល្លឺម៉ង់។

អ្នកដំណើរដែលបានទទួលការចាក់វ៉ាក់សាំងពេញលេញក្រោមគម្រោងនេះ នឹងត្រូវធ្វើតេស្តរហូតដល់ទៅ ៤ដងនៃការធ្វើតេស្តិ៍ PCR ដែលជំនួសឱ្យការធ្វើចត្តាឡីស័ក ហើយត្រូវអនុវត្តតាមលក្ខខណ្ឌផ្សេងៗទៀតដែលបានកំណត់ដូចជាជើងហោះហើរក្រោមគម្រោង VTL សម្រាប់ការធ្វើដំណើរទៅកាន់ប្រទេសសិង្ហបុរី។

លោក Steven Ler ប្រធានសមាគមជាតិភ្នាក់ងារទេសចរណ៍សិង្ហបុរីបាននិយាយថា ជើងហោះហើរដំបូងក្រោមគម្រោង VTL គឺជារបកគំហើញមួយដ៏សំខាន់ក្រៅពីគម្រោងធ្វើដំណើរបែបពពុះជាមួយទីក្រុងហុងកុងដែលមិនទទួលបានជោគជ័យ៕

<

p class=”Paragraph__Container-sc-1d9assv-0 eOjhem”>

មតិយោបល់