(ភ្នំពេញ)៖ និយាយពីឈ្មោះ ហេង ប៊ុនលាភ ទស្សនិកជនដែលនិយមទស្សនារឿងភាគច្រើនកាលពីមុន ទំនងជាបានស្គាល់ច្បាស់ហើយ ត្បិតលោកមានភាពល្បីល្បាញជាខ្លាំង កាលពីជាង១០ឆ្នាំមុន។ យ៉ាងណាមិញ បន្ទាប់ពីអវត្តមានក្នុងវិស័យនេះជាច្រើនឆ្នាំ ចូលមកដល់ពាក់កណ្តាលឆ្នាំ២០២១នេះ ស្រាប់តែមានចំហាយថា លោក ហេង ប៊ុនលាភ សម្រេចចូលសិល្បៈជាថ្មីម្តងទៀតហើយ។
កាលពីថ្មីៗប៉ុន្មានថ្ងៃកន្លងទៅនេះ មហាជនអ្នកប្រើប្រាស់បណ្ដាញ សង្គ ម មានការភ្ញាក់ផ្អើល និងរំភើបចិត្តរីករាយជាខ្លាំង បន្ទាប់ ពីអតីតតារាចម្រៀង និង សម្ដែង លោក ហេង ប៊ុនលាភ ប្រកាសចង់ក្លាយជាតា រា ចម្រៀងដូចមុនវិញ ក្រោយ ពីលោកបានដើរ ចេញ ពី អាជីពអស់ រយៈ ពេលជិត២០ឆ្នាំ។ប៉ុន្តែខណៈពេលនោះ ប្រិយមិត្តអ្នកប្រើប្រាស់បណ្ដាញសង្គមក៏មិនទាន់សង្ឃឹមច្រើន ប៉ុន្មាន ឡើយ ដ្បិតចាប់ តាំង ពី ដក ខ្លួនពីវិស័យមួយនេះមក លោក ហេង ប៊ុនលាភ ពុំដែលនឹកនា ចង់ ចូល ប្រឡូក វិញម្ដង ណា ឡើយ ។
យ៉ាងណាព្រឹកមិញនេះ ក៏មានការភ្ញាក់ផ្អើលជាថ្មីម្ដងទៀត ក្រោយពីបានឃើញ រូបភាព ជា ច្រើនសន្លឹករបស់តារាជើ ង ចាស់រូបនេះ ស្លៀកពាក់ឯកសណ្ឋានខុសប្លែកពីធម្មតា ហើយ ថែម ទាំងមានវត្តមានតារាសម្ដែង ចាស់ក្មេងជាច្រើន នាក់ នៅអង្គុយកៀកិតស្និតស្នាល ។ អ្វីដែល ពិសេស នោះ គឺតារា សម្ដែង ចាស់វស្សាលោក ទេព រិន្ទដារ៉ូ ក៏មានវត្តមាននៅទីនោះជាមួយគ្នាផងដែរ និងបាន បង្ហើប សំណេរ ដ៏គួរឱ្យសង្ស័យមួយថែមទៀតផង ។
ជុំវិញរឿងរ៉ាវនេះ បានកំពុងតែធ្វើឱ្យកើតជាមន្ទិល និងមតិ ជជែកវែកញែកគ្នាជាហូរហែរថា តារា ជើង ចាស់រូបស្រស់សង្ហាលោក ហេង ប៊ុនលាភ ទំនងជាព្រមចូលប្រឡូក ក្នុងវិស័យ សិល្បៈ សារជា ថ្មីវិញពិតមែន ព្រោះបើតាមរូបភាពជាក់ស្ដែងដែលលោកបានបង្ហោះ និង សំណេរ ដែលភ្ជាប់ជាមួយនោះថា «លក់ដីមិនដាច់ លក់ខ្លួនម្ដង» ។ អ្វីដែលកាន់ តែ ច្បាស់ ជាង នេះ ទៅទៀតនោះ គឺក្នុងប្រអប់ខមិន លោក ទេព រិន្ទដារ៉ូ ក៏បានសម្ដែងក្ដីរីករាយនឹងលោក ហេង ប៊ុនលាភ ដោយពាក្យ ពេចន៍ ខ្លីមានខ្លឹមសារថា «Nice បានធ្វើការរួមគ្នាម្តងទៀត» ៕
មតិយោបល់