(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកនៅតែត្រៀមខ្លួនជានិច្ច ដើម្បីរក្សាការទំនាក់ទំនងជាមួយកូរ៉េខាងជើង បើទោះជាទីក្រុងព្យុងយ៉ាងទើបតែបាញ់តេស្ដមីស៊ីល រយៈចម្ងាយឆ្ងាយដោយជោគជ័យ កាលពីចុងសប្ដាហ៍កន្លងទៅនេះក៏ដោយ។ នេះបើតាមអ្នកនាំពាក្យសេតវិមានលោកស្រី Karine Jean-Pierre
លោកស្រី Jean-Pierre បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មាននៅថ្ងៃចន្ទសប្ដាហ៍នេះដូច្នេះថា «គោលជំហររបស់យើងចំពោះកូរ៉េខាងជើង នឹងមិនផ្លាស់ប្ដូរទេ ហើយយើងនៅតែត្រៀមខ្លួនក្នុងការទំនាក់ទំនងដដែល»។
សារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានចេញផ្សាយកាលពីថ្ងៃចន្ទ ទី១៣ ខែកញ្ញាកន្លងទៅ បានអះអាងថាទីក្រុងព្យុងយ៉ាងបានធ្វើតេស្តដោយជោគជ័យ នូវគ្រាប់មីស៊ីលចង្អុលប្រាប់ទិសក្នុងរយៈចម្ងាយឆ្ងាយ ដែលគេតែងហៅថា គ្រូសមីស៊ីល (cruise missile) ប្រកបដោយជោគជ័យ កាលពីថ្ងៃអាទិត្យម្សិលមិញ។
គ្រាប់មីស៊ីលនេះដែលអាចមានសមត្ថភាព ពាំក្បាលគ្រាប់នុយក្លេអ៊ែរខាងលើនេះ បានហោះហើរក្នុងរយៈចម្ងាយ រហូតដល់ទៅ ១,៥០០គីឡូម៉ែត្រ រួចទើបធ្លាក់ចំគោលដៅទៅតាមការកំណត់ ហើយក៏បានធ្លាក់ទៅក្នុងដែនសមុទ្រ នៃប្រទេសកូរ៉េខាងជើង៕
ប្រភព៖ Reuters
មតិយោបល់