កាលពីយប់ថ្ងៃទី៨ មិថុនា តារាសម្ដែងកញ្ញា អានីតា បើកសម្ពោធក្លឹបកម្សាន្តយ៉ាងកាលីបនៅម្ដុំខាងក្រោយសាលាអង់គ្លេស ACE យីហោ«ក្លបGT» ដែលត្រូវគេដឹងថាចំណាយអស់ប្រាក់រាប់សែនដុល្លារ។ កញ្ញាបានសារភាពថានេះជាក្លិបដែលបុរសតៃវ៉ាន់ ជាអ្នករាប់អានបោះទុនអោយ តែនាងប្រកាសថាបុរសនោះមិនមែនជាគូស្នេហ៍នោះឡើយ។
កញ្ញាអានីតា និយាយថាក្លិបដែលនាងប្រកាសបើកដំណើរការនេះ ដ្បិតថានាងមានហ៊ុនមិនច្រើន តែសិទ្ធិរបស់នាងគឺជាអ្នកគ្រប់គ្រងធំ ដោយមិនខុសពីថៅកែស្រីប្រចាំហាងនោះទេ។ យ៉ាងណាមិញ នាងថានេះមិនមែនជាមុខជំនួញទី១នោះទេ ដោយសារតែនាងក៏ជាម្ចាស់ហាងសាឡនធំមួយក្រោយពីទីផ្សារសម្ដែងទទួលបានការចាប់អារម្មណ៍នោះផង។ នាងរំពឹងយ៉ាងខ្លាំងថាមុខជំនួញបើកក្លិបកម្សាន្តដែលទើបដំណើរ នឹងទទួលជោគជ័យដោយសារតែទីតាំងចំប្លង់កណ្ដាលប្រជុំជន និងដោយសារតែការរៀបចំចំណាយអស់ប្រាក់កាស់ច្រើនរហូតដល់ច្រើនម៉ឺនដុល្លារ។ នាងថាក្លិបនេះនាងជាអ្នកចាត់ចែងរឿងដេគ័រ និងគ្រប់គ្រងលើបុគ្គលិក ក៏ដូចជារៀបចំសេវាកម្មផ្សេងៗទាំងស្រុង ទើបនាងចាត់ទុកថានេះមុខជំនួញក្នុងបេះដូង និងថាបើទោះជានាងមានភាគហ៊ុនតិចក្នុងដៃ តែអំណាចក្នុងការចាត់ចែងគឺណែនម៉ឺង។ នាងនឹងប្រើបទពិសោធន៍ក្នុងការគ្រប់មុខជំនួញកន្លងមក ធ្វើអោយក្លិប«GT»ទទួលបានជោគជ័យ ស្របគ្នាដែលនាងក៏ជាតារាសិល្បៈមានការយល់ដឹងច្រើនក្នុងការរៀបចំសេវាកម្ម និងភាពទាក់ទាញកម្រិតណាដើម្បីអោយក្លិបទាំងមូលឈានមុខ។ នាងនៅតែប្រកាន់ជំហរបន្តសិល្បៈ ក្នុងការសម្ដែង ដោយសារតែពេលរយៈពេលចុងក្រោយ នាងក៏ទទួលបានទីផ្សារច្រើនមកហើយនៅក្នុងភាពយន្ត។ ក្នុងនោះអាជីពដើរមង្ហាញម៉ូដ ដែលធ្លាប់ជួយអោយនាងបានចេញទៅបង្អួតសម្រស់នៅក្រៅប្រទេស រហូតបាល់ស្គាល់បុរសតៃវ៉ាន់ ឈានមកបោះលុយបើកក្លិបអោយនាងកាន់កាប់ ក៏នៅតែបន្តព្រោះជាអាជីពដែលនាងស្រឡាញ់។
អានីតា បន្តថា នាងសប្បាយចិត្តដែលខ្លួនក្រៅពីមានការងារសិល្បៈច្រើនឡើយ ហើយថែមទាំងមានយីអ៊ុនធ្វើជាម្ចាស់ក្លិបទាំងខ្លួនមានភាគហ៊ុនតិចចូលរួម។ នាងថានេះជាការទុកចិត្តរបស់ដៃគូវិនិយោគ បន្ទាប់ពីនាង និងបុរសតៃវ៉ាន់ស្គាល់គ្នាច្រើនឆ្នាំ។ នាងក៏គម្រោងនឹងចេញទៅរស់នៅក្រៅប្រទេសបោះបង់សិល្បៈមិនយូរមិនឆាប់ផងដែរ ប្រសិនបើមុខជំនួញបើកក្លិបមួយនេះទទួលបានជោគជ័យ និងមានផលចំណេញដូចអ្វីដែលបានគ្រោងទុក។
ខាងក្រោមនេះជាបទសម្ភាសន៍របស់កញ្ញា អានីតា ក្នុងឱកាសសម្ពោធក្លិបកាលពីថ្ងៃទី៨ មិថុនា៖
https://youtu.be/Aur2WlbZ3TA
មតិយោបល់