ព័ត៌មានសិល្បៈ និងកម្សាន្ត

តារាសិចស៉ី រតនៈ ពិសី ដាក់មួយប្រាវ ក្រោយល្បីរឿងស្អាតស្រាប់ពីធម្មជាតិ!

(ភ្នំពេញ)៖ ប្រិយមិត្តអ្នកអានដែលនិយមលេងបណ្តាញសង្គម Facebook ពិតជាបានដឹងហើយថា ថ្មីៗនេះ មានការល្បីនិងចែករំលែកព្រោងព្រាតនៅលើបណ្ដាញសង្គម បន្ទាប់ ពី អ្នក លក់អនឡាញម្នាក់ ដែលគេស្គាល់ថាជា Ah G leader បានអួតសរសើរខ្លួន ថាជា នារី ដែលមានរូបសម្រស់ ស្រស់ស្អាតពីធម្មជាតិ និងត្រូវ បាន សម្អាង ការ មួយ កន្លែង ជ្រើស រើស ឱ្យ ថត ស្ពត ផ្សព្វ ផ្សាយរយៈពេលត្រឹមមួយខែ ទទួល បាន តម្លៃខ្លួ ន រហូត ៣ម៉ឺនដុល្លារ ។

យ៉ាងណាព្រោះតែការនិយាយលើកខ្លួនឯងខ្ពស់ ហួសពីការពិតនោះ ស្រីស្អាត អាជី ក៏ត្រូវបាន អ្នក ប្រើ ប្រាស់ បណ្ដាញសង្គម យកមកធ្វើជាប្រធានបទ វាយប្រហារ និយាយ ចំអក ចំ ៗ ដោយឥត ក្រែង និង បាន កកាយយករឿងចាស់ៗនាងធ្លាប់ កែកុនផ្ទៃមុខដោយកាំបិតពេទ្យ កាល ពីកន្លង ទៅដើម្បី បន្ថែម សម្រស់ថែមទៀតផង ។ ហើយរឿងនេះ ក៏តែក្ដៅៗឡើង រហូត តារា ស្រី ស៊ិច ស៊ី កញ្ញា រតនៈ ពិសី ទាប់អារម្មណ៍មិនជាប់ ក៏បានដាក់ប្រាវផងដែរ ។

ដោយ រតនៈ ពិសី បានសរសេរលើបណ្ដាញសង្គមថា «គាត់ស្អាតស្រាប់ហើយ ថ្ងៃ ក្រោយ សម្អាង ការជួលគាត់ថត មិនបាច់ចំណាយពេលផាត់មុខទេ គាត់ស្អាតធម្មជាតិស្រាប់» ៕

មតិយោបល់