(បរទេស)៖ ព្រឹត្តិការណ៍ Met Gala គឺជាកម្មវិធី Feshion លំដាប់ពិភពលោកមួយដែលប្រមូលផ្តុំទៅដោយតារាល្បីៗលំដាប់ពិភពលោកជាច្រើនចូលរួម។ តារាដែលចូលរួម គឺសុទ្ធតែបានបង្ហាញសម្លៀកបំពាក់ មុខមាត់ និងស្ទីលម៉ូដសក់ប្លែកៗ ដែលជាស្ទីលប្រចាំខ្លួនដោយឡែកៗពីគ្នា។
អ្វីដែលគេចាប់អារម្មណ៍ក្រៅពី តារាស្រី kim kardashian ដែលលេងឈុតខ្មៅបិតបាំងអស់ខ្លួនប្រាណសូម្បីតែភ្នែកហើយនោះ ងាកមកតារាប្រុសល្បីម្នាក់ទៀត គឺ តារាចម្រៀងរ៉េបដ៏ល្បី Lil Nas X ដោយលោកបានបង្ហាញនូវម៉ាក Versace ជាច្រើន ហើយម៉ាកប្លែកទាំងនោះមាន៣ឈុត លើសពីនេះទៀតឈុតទាំងនេះ មានអត្ថន័យជ្រាលជ្រៅអំពី LGBTQ ++ ផងដែរ។ រូបរាងដំបូងរបស់គាត់ ត្រូវបានបង្ហាញនៅពេលដែលគាត់ទៅដល់កំរាលព្រំក្រហមនៃកម្មវិធី Me Gala ដោយពាក់អាវផាយឆើតឆាយ និងមើលទៅដូចជាស្តេចនៃប្រទេស។
បន្ទាប់មក Lil Nas X បានដោះអាវនោះចេញ និងបង្ហាញពីគ្រឿងសឹងមាសដ៏អស្ចារ្យពី មេឌូសា-តុបតែង វាគឺជានិមិត្តសញ្ញានៃការរើសអើង សម្រាប់ជនជាតិស្បែកខ្មៅ និងឃឺ។
មតិយោបល់