Netidol ល្បីឈ្មោះ Sitang Buathong ឬយាយសក់គ្រវី បានបង្ហាញរូបភាពចុងក្រោយ ទៅវះកាត់បណ្តុះសក់បន្ថែមភាពស្រស់ស្អាតទៀតហើយ ។
ពិតជាគ្មានអ្វីទប់ឈ្នះទៀតទេ សម្រាប់ Netidol ដែលយើងអាចមើលឃើញថា ក្នុងរយៈពេល ៣-៤ ខែចុងក្រោយនេះ គាត់បានសម្រេចចិត្តអាប់ដេតសម្រស់ខ្លួនឯងពេញមួយទំហឹង ហៅថាជាការកែសម្ផស្សផ្តាំចាស់របស់គាត់ក៏ថាបាន ។
បើតាមសម្តីចុងក្រោយ ដែលគាត់បាននិយាយនៅក្នុងកម្មវិធីផ្តល់បទសម្ភាសមួយបានឲ្យដឹងថា គាត់វះកាត់ញឹកញាប់ពេក រហូតដល់ថ្នាក់ពេលគេងសម្រាកព្យាបាល គាត់យល់សប្តិឃើញខ្មោចទៀតផង ។
បើតាមការរៀបរាប់របស់គាត់ បានឲ្យដឹងថា គាត់បានកាត់ថ្គាម, ពង្រីកថ្ងាស, ធ្វើច្រមុះ, ទាញសាច់ធ្លាក់នៅបរិវេណក រហូតទទួលបានលទ្ធផលប្លែកស្ទើរតែដូចមនុស្ស ២ ផ្សេងគ្នា ជាមួយអ្នកឧបត្ថម្ភដៃទូលាយ ចេញថ្លៃវះកាត់កែសម្ផស្សដោយចំណាយថវិកាអស់ដល់ទៅ ៤ លានបាតឯណោះ (ប្រហែល ១.២ សែនដុល្លារ) ។
តែចុងក្រោយបង្អស់នេះ ការអាប់ដេតរបស់គាត់មិនត្រូវបានបញ្ចប់ទេ គាត់បានវះកាត់បណ្តុះសក់បន្ថែមទៀត ដើម្បីបង្កើនប្រជាប្រិយភាពរបស់គាត់ ទាំងដែលអ្នកគាំទ្រសសើរថាគាត់សក់ស្អាតស្រាប់ហើយក៏ដោយ ក៏គាត់នៅមិនទាន់ពេញចិត្តដែរ គាត់ថាសក់ស្តើងពេក ។
មតិយោបល់