ព័ត៌មានសិល្បៈ និងកម្សាន្ត

ទិញពេជ្រអស់ជាង១០ម៉ឺនដុល្លារ ពេលនេះ សួស វីហ្សា និងស្វាមី ដឹកដៃទៅទិញវីឡាទោលថ្មីបន្ថែមទៀត!

(ភ្នំពេញ)៖ ទស្សនិកជនបានជ្រាប់ហយថា កាលពីថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២១ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ ហ្វេនៗ ក៏ដូចជាមហាជនទូទៅ មិនតិចនាក់ទេ ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយឃើញតារាចម្រៀង សួស វីសា និងស្វាមី បានកាន់លុយទាំងដុំៗ ទៅទិញមាសពេជ្រ ឡើងមួយឈុតធំ ពីហាង លោកស្រី ទ្រី ដាណា ដែលហ៊ានចំណាយលុយអស់រហូតដល់ទៅជាង ១០ម៉ឺនដុល្លារ ឯណោះ។

អត់ទាន់អស់ទេ ស្រាប់តែ នៅថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២១ម្សិលមិញនេះ សួស វីហ្សា និងថមមី ធ្វើឲ្យអ្នកគាំទ្រ ផ្ទុះការភ្ញាក់ផ្អើលម្តងទៀត ក្រោយឃើញ អ្នកទាំងពីរសម្រេចចិត្តទិញកាដូដ៏ធំ គឺផ្ទះវីឡាទោលពីបុរី ឡេង ណាវ៉ាត្រា សម្រាប់ជាកាដូ កូនស្រីរបស់ខ្លួនសំណព្វរបស់ខ្លួន។

ថមមី បានបញ្ជាក់បន្ថែមថា «ហេងហេង ថ្ងៃសុក្រ សុខសប្បាយ ចែចង់បានអីចែប្រាប់ប៊យ ឥឡូវដូចនិយាយមែន ថ្ងៃនេះមកទិញផ្ទះវីឡាទោល និងផ្ទះល្វែង នៅបុរី ឡេង ណាវាត្រា ផ្លូវជាតិលេខ៦A ជូនព្រះនាងតូច កូនស្រីរបស់ខ្ញុំ Oun Jenny ថង សាម៉ូលីណា សម្រាប់ជាកាដូ ខែក្រោយ ០៩.០៩.២០២១ កូនស្រីពួកយើងខ្ញុំអាយុ ១ខួប តែម៉ែប្រពន្ធហ្នឹង គឺអ៊ីចឹងហ្មង ទារម៉ែអាទារ ឪអាទារ យាយអាទារ តាអាទារ ទៀតហើយ ទារបានប៉ុន្មានល្វែងទៀតហើយ ប្រហែលជាខ្ញុំត្រូវរត់ម៉ូតូឌុបវិញហើយ ជួយៗជិះផងម៉ូយៗអើយ អំបិលហើយលើកនេះ Sous Visa”។

មតិយោបល់